ភ្នំពេញ ៖ លិខិតចំហរមួយ ច្បាប់របស់ លោក សុខ ប៊ុន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទើបទទួលបាននៅម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ក្នុងនោះលោក សុខ ប៊ុន បានធ្វើសេចក្តីប្រកាសឧឡាប្ញក និងជាសាធារណៈពាក់ព័ន្ធ និងហេតុការណ៍ ដែលបានកើតឡើងនៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅជាមួយកញ្ញា សាសា ដើម្បីបំភ្លឺ និងឆ្លើយតបចំពោះចម្ងល់មួយចំនួនដូចខាងក្រោម៖
ក្នុងលិខិតចំហរ លោក សុខ ប៊ុន បានសរសេរថា «មួយរយៈពេលខ្លី ដែលខ្ញុំបាទអវត្តមាននៅក្នុងប្រទេសកម្ពុជាកន្លងមក គឺខ្ញុំបាទមានភារៈកិច្ច និងកាតព្វកិច្ចក្នុងការទទួលខុសត្រូវ ដោយសេចក្តីអង់អាចក្លាហានចំពោះរឿងឯកជនផ្ទាល់ខ្លួនផង និងបញ្ហាសុខភាពផង។ មួយវិញទៀត ចំពោះបញ្ហាដែលត្រូវដោះស្រាយចំពោះមុខតុលាការ ឬអាជ្ញាធរសាធារណៈ ខ្ញុំនឹងចូលខ្លួនមកទទួលខុសត្រូវក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ភាគីពាក់ព័ន្ធទាំងអស់ទៅតាមនិតិវិធិរបស់តុលាការ”
មេធាវីរបស់លោក សុខ ប៊ុន បានឲ្យដឹងថា រាល់ទង្វើដែលលោក សុខ ប៊ុន ធ្វើដូចជា៖ ប្រកាសធ្វើការសុំទោសជាសាធារណៈចំពោះកំហុស ដែលធ្វើឲ្យកញ្ញា សាសា រងរបួសស្នាម, ព្រមទាំងសូមចូលរួមផ្តល់ថវិកា១សែនដុល្លារ នឹងជាពិសេសប្រកាសលាឈប់ពីងារជា ឧកញ៉ា ចាប់ពីថ្ងៃនេះតទៅ។ ក្នុងនោះដែរ លោក សុខ ប៊ុន ក៏បានប្រកាសលាឈប់ពីអគ្គនាយកក្រុមហ៊ុន TECHO-SBG Development Co., Ltd. និងលាឈប់ពីប្រធានសមាគមវាយតម្លៃអចលនវត្ថុផងដែរនោះ គឺបង្ហាញដោយស្មោះត្រង់ និងទទួលខុសត្រូវចំពោះមុខច្បាប់ មិនបានរត់គេចចេញពីបង្ហាញឡើយ ៕
ខាងក្រោមនេះ ជាលិខិតចំហររបស់លោក សុខ ប៊ុន