CamNews

ភាពយន្ត 

Rain នឹងថតរឿងថ្មីជាមួយនឹងស្រីស្អាត Liu Yifei

បន្ទាប់ពី បញ្ចប់កាតព្វកិច្ច ជាទាហានរួចមក Rain បានខិតខំ ប្រឹងប្រែង ជាខ្លាំងដើម្បី បំរើទស្សនិក ជន ជាក់ស្តែងគាត់ បានចេញអាល់ប៊ុម ថ្មីមួយនិង វីដេអូចំរៀង ដល់ទៅ ២ ។



បើយោងតាម ផលិតកម្ម Cube DC នោះ Rain ត្រូវបាន អញ្ជើញអោយ ចូលរួមសំដែង ក្នុងរឿងថ្មី មួយរបស់ចិន ដែលនឹងត្រូវ សំដែងជាមួយ តារាសំដែងស្រី ចិនដ៏ល្បីម្នាក់ទៀតគឺ Liu Yifei ។ រឿងថ្មី នេះនឹងមាន ចំណងជើងថា Hong Yan Lu Shui តែឈ្មោះនេះ អាចនឹងដូរ នៅពេលក្រោយជា បន្តទៀត ។ Rain នឹងសំដែង ជាតួឯកឈ្មោះ Shui Chung Shuin ដែលនឹងដឹកនាំ ដោយផលិតករ Xixi Gao ។



ក្រុមការងារ ផលិតរឿងនេះ បាននិយាយថា Rain មានលក្ខណៈ សម្បត្តិដែល ត្រូវនិង ចរិតលក្ខណៈ នៃតួឈ្មោះ Shui Chung Shuin នេះដូចនេះ យើងជឿជាក់ថា Rain នឹងធ្វើបានល្អ ក្នុងរឿងនេះ ៕


Tags: star actor actress rain singer chinese korea kpop liu yi fei