CamNews

ប្លែកៗ 

ដំរីចេះហែលទឹកតែមួយគត់លើពិភពលោក

Rajan គឺជាឈ្មោះដំរីមួយដែលមានអាយុ 61​ឆ្នាំ ត្រូវបានបុរសចំណាស់ម្នាក់ឈ្មោះ
Nazrool អាយុ 59 ឆ្នាំ ខិតខំរកប្រាក់មកដូរនូវ សេរីភាពរបស់ដំរីមួយនេះ ចំនួន
37000 អឺរ៉ូ បន្ទាប់ពីបានដោះស្រាយរួចរាល់ Rajan នឹងត្រូវបានចូល និវត្តន៍ ។

ជាមួយនឹងទឹកប្រាក់ដែលរកបាន ម្ចាស់គ្រប់គ្រងរបស់ Rajan និង Rajan កំពុងតែរងចាំនូវ
ឱកាសមួយដ៏ល្អដើម្បីធ្វើដំនើរកំសាន្តនៅក្នុងតំបន់ព្រៃត្រូពិច នៃកោះ Havelock រឺ ហែល
ទឹកកំសាន្តនៅក្នុងមហាសមុទ្រ ឥណ្ឌា ដ៏ខៀវស្រងាត់ ។ ដែលកាលពីបីឆ្នាំមុន Rajan បាន
ធ្វើអោយមានចំណាប់អាម្មណ៍យ៉ាងខ្លាំងដល់ក្រុមអ្នកថតរូប ដោយសារតែសមត្ថភាពហែល
ទឹកដ៏ស្ទាត់ជំនាញរបស់ Rajan ។ Rajan ត្រូវបានទទួលស្គាល់ថាជាសត្វដំរីតែមួយគត់ដែល
ចេះហែលទឹក យ៉ាងស្ទាត់នៅលើពិភពលោកយើងនេះ ។

ប្រភពពី Jody MacDonald បានអោយដឹងថានៅពេលដែលបានហែលទឹកជាមួយ Rajan គឺជា
ឱកាសមួយដែលមានការរីករាយបំផុត ។ ដើម្បីជួយដល់ម្ចាស់ Rajan ដោះនូវបំណុលគេ
ក្រុមអ្នកថតរូបទាំងអស់បានចូលរួមជួយជាថវិការខ្លះៗផងដែរ ដោយធ្វើការប្តូរមកវិញនូវរូប
ភាពនៃសកម្មភាពហែលទឹកដ៏ស្ទាត់ជំនាញរបស់ Rajan ។

Mac Donald បន្ថែមថាគាត់ធ្លាប់បានហែលទឹកជាមួយ Rajan ចំនួនពីរលើកមកហើយ ពេល
ដែល Rajan ហែលទឺកគឺវាប្រៀបបានទៅនឹងសត្វឆ្កែមួយក្បាលដែលកំពុងតែលង់ទឺកដូច្នោះ
ឯម្ចាស់របស់ Rajan ក៏ហែលនៅតាមក្រោយកៀកនឹង Rajan ដោយមិនបណ្តោយអោយបាត់
ដានរបស់ Rajanឡើយ មើលទៅគឺដូចជារបស់មួយគូដែលមិនអាចបែកឆ្ងាយគ្នាដូច្នោះ ។

Rajan ជាធម្មតាទទួលស៊ីឈ្នួលដឹកឈើនៅលើកោះ Havelock យកទៅដាក់ទូកអោយគេជា
ប្រចាំ ។ នៅពេលហែលទឹក Rajan យកប្រម៉ោយធ្វើជាបំពង់សំរាប់ដកដង្ហើម ។ Mac Donald
បញ្ជាក់ថាគាត់មានអារម្មណ៍រីករាយណាស់នៅពេលដែលបានធ្វើដំនើរជាមួយ Rajan ជា
ពិសេសគាត់ថែមទាំងបានស្នាក់នៅនិងកំសាន្តនៅលើកោះនោះជាមួយ Rajan មួយរយៈពេល
ផងដែរ នេះគឺជាអនុស្សាវរីយ៍ដ៏ពិសេសមួយដែលមិនអាចធ្វើអោយគាត់បំភ្លេចបានឡើយ ៕
(ប្រភពពី DM)
ដោយ៖ រដ្ឋា





Tags: