ភ្នំពេញៈ សង្ស័យមានគ្នា ២នាក់ បានហៅម៉ូតូឌុបមួយគ្រឿង ជិះយកទៅកាន់កន្លែងស្ងាត់ រួច
ហើយធ្វើសកម្មភាពប្លន់បានសម្រេច ជិះគេចខ្លួនបានបន្តិច ភ័យនិងនគរបាលដេញតាមពី
ក្រោយ ធ្លាក់ជង្ហុក ទុកម៉ូតូចោល រត់គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើង កាលពីវេលា
ម៉ោង ២១និង១៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន សុភក្ត្រិ ភេទប្រុស អាយុ២០ឆ្នាំ មាន
មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ម៉ូតូដែលចោរប្លន់បានសម្រេច រួចហើយទុកចោលនោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី
ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1BS-5541 រីឯជនសង្ស័យមានបក្ខពួក ២នាក់ បន្ទាប់ពីកើត
ហេតុរត់គេចខ្លួនបាត់។
នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឌុបគេម្នាក់ មកម្តុំភូមិជ្រៃកោង
លុះពេលដាក់ភ្ញៀវរួច ស្រាប់តែជួបជនសង្ស័យ ពីរនាក់ បានហៅខ្លួនឌុបទៅម្តុំវត្តគោក បញ្ជាក់
ក្នុងតម្លៃ៤០០០រៀល លុះពេលឌុបទៅដល់ ស្រាប់តែធ្វើសកម្មភាពវាយជនរងគ្រោះ ប្លន់យក
ម៉ូតូ ពេលប្លន់បានក៏ជិះគេចខ្លួន មកដោយមកតាមភូមិព្រៃល្វា ហើយដោយផ្លូវទៅនោះមាន
ទឹកលិច ជនសង្ស័យមើលផ្លូវមិនឃើញធ្លាក់ ជង្ហុកដួល ម្យ៉ាងវិញទៀត ដោយសារតែនគរបាល
ដេញតាមពីក្រោយ ចាប់ប្រផាប់ប្រភីង ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ ក៏ទុកម៉ូតូចោល រត់
គេចខ្លួនបាត់អស់ទៅ ។
ក្រោយពេលកើតហេតុ នគរបាល បានយកម៉ូតូរបស់ ជនរងគ្រោះមករក្សាទុក នៅប៉ុស្តិ៍
នគរបាលចោមចៅ និងហៅជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកចាប់ខ្លួន ក្រុមចោរប្លន់ទាំងនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល