CamNews

ព័ត៌មានជាតិ 

រថយន្ដ ចូលដឹកត្រី ក្នុងយឿត្រី គីឡូ ម៉ែត្រ លេខ ៩ បុក ជាមួយម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ក្មេងស្រី ២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីពួកគេ ទាំងពីរ បានជិះម៉ូតូ
មួយគ្រឿង ហើយជួប គ្រោះថ្នាក់ចរាចរ ដោយបុករថយន្ដហ៊ីណូ មួយគ្រឿង កំពុងធ្វើដំណើរស្រប
ទិសគ្នា បម្រុងចូលទៅដឹកត្រីក្នុងយឿត្រីគីឡូម៉ែត្រ លេខ ៩ ខណ្ឌឫស្សីកែវ ប៉ុន្ដែ ក្រោយពីជួប គ្រោះ
ថ្នាក់ ចរាចរ រហូតដល់ស្លាប់ និងរង របួសខាងលើនេះ អ្នកបើករថយន្ដបានបើក ចូលយឿត្រីតែម្ដង
មិនត្រូវ បានសមត្ថកិច្ច ឃាត់រថយន្ដ និងឃាត់អ្នកបើកបរឡើយ ។

គ្រោះថ្នាក់ចរាចរ ដែលបានផ្ដាច់ជីវិត ក្មេងស្រីទាំងពីរនាក់មុខរបរជាអ្នកបោកគួក ខាងលើនេះ បាន
កើត ឡើងកាលពីវេលា ម៉ោង ប្រមាណ ១២ និង២០នាទី ស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុង
ភូមិទី២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

យោងតាមសេចក្ដីរាយការណ៍ ពីសាក្សី និងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេល
កើតហេតុ នារី ២នាក់ ដែលមានអាយុមិនដល់ ២០ឆ្នាំផង បានជិះ ម៉ូតូម៉ាក ហ៊ីណូ មួយគ្រឿង ពណ៌
ក្រហម លាយស លុះធ្វើដំណើរមកដល់ចំណុចកើត ហេតុ ដែលស្របទិសគ្នាជាមួយរថយន្ដក៏បានបុក
ពេញមួយទំហឹង បណ្ដាលឱ្យក្មេង ស្រីអាយុ ១៧ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ និងក្មេងស្រីម្នាក់
ទៀត អាយុ១៦ ឆ្នាំ រងរបួសធ្ងន់ ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឱ្យ ដឹងថា ក្រោយពីកើតហេតុអ្នកបើករថយន្ដ បានបើកសំដៅចូល
ទៅយឿត្រី គីឡូម៉ែត្រ លេខ ៩ ក្នុងខណ្ឌឫស្សីកែវ មិនត្រូវបាន សមត្ថកិច្ចឃាត់រថយន្ដ និងឃាត់អ្នក
បើកបរឡើយ ។ ក្រោយកើតហេតុរួចគេឃើញ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីនគរបាល ចរាចរ
ជើងគោកចុះទៅដល់កន្លែងកើត ហេតុ ដើម្បីជួយអន្ដរាគមន៍ ។ បើតាម សមត្ថកិច្ច ក្មេងស្រីដែលស្លាប់
ភ្លាមៗនៅ កន្លែងកើតហេតុ មានឈ្មោះ ឃ្លោក កញ្ញា អាយុ ១៧ឆ្នាំ មុខរបរ ជាអ្នកបោកគួកស្នាក់នៅ
ក្រុមទី៥ ភូមិ២សង្កាត់ជ្រោយ ចង្វារ ខណ្ឌឫស្សីកែវ រីឯក្មេងស្រីម្នាក់ទៀត ដែលរងរបួសធ្ងន់ ត្រូវបាន
ដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ មានឈ្មោះ ចេង  បុបា្ជ អាយុ ១៦ឆ្នាំ មុខរបរ ជាអ្នកបោកគួក ស្នាក់នៅ
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ