CamNews

ប្លែកៗ 

មេឆ្កែបំបៅដោះកូនខ្លាកាត់ជាមួយតោ

បន្ទាប់ពីត្រូវមេបោះបង់ចោល ភារកិច្ចជាម្តាយបានធ្លាក់មកលើសត្វឆ្កែជាអ្នកផ្គត់ផ្គង់បំបៅ
កូនខ្លាទាំងពីរ នៅឯក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ។

ប្រភពពី BBC បានអោយដឹងថាកូនខ្លាទាំងបួននោះគឺជាកូនកាត់រវាងខ្លាញី និងតោឈ្មោល
នៅក្នុងសួនសត្វ Xixiakou ក្រុង Wei Hai ខេត្ត Shandong ប្រទេសចិន នៅកំឡុងដើមខែ
ឧសភា នេះដែលមានតែពីរប៉ុណ្ណោះនៅរស់រានមានជីវិត ។

មេរបស់កូនខ្លាទាំងនោះបានផ្តាច់ដោះកូន មួយរយៈពេលបន្ទាប់ពីបានបង្កើតកូនរួច ដោយ
ឃើញបែបនោះ បុគ្គលិកអ្នកធ្វើការនៅក្នុងសួននោះក៏បានយកមេឆ្កែមួយដែលកំពុងតែមាន
កូនតូចដែរនោះដាក់ចូលទៅក្នុងទ្រុងរបស់កូនខ្លាទាំងនោះដើម្បីបំបៅដោះដល់កូនខ្លា ។

លោក Cong Wen អ្នកផ្តល់ពត៌មានរបស់សួនសត្វ Xixiakou បានអោយដឹងថា អ្នកជំនាញ
ទាំងឡាយមិនទាន់ដឹងថាមកពីហេតុអ្វីទើបមេរបស់កូនខ្លាទាំងនោះមិនអោយកូនបៅនៅ
ឡើយទេ ។ គាត់បានបន្ថែមថាដំបូងឡើយកូនខ្លាទាំងនោះមិនព្រមបៅដោះរបស់មេឆ្កែទេ
តែក្រោយមកពួកវាក៏ព្រមបៅ គឺព្រមទទួលយកមេឆ្កែធ្វើជា ម៉ែដោះនិយាយដោយខ្លី ។

គួរបញ្ជាក់ផងដែរថា តោ និងខ្លាគឺជាពូជសត្វពីរប្រភេទផ្សេងគ្នា តែវាអាចបង្កាត់ជាមួយគ្នា
បាន ។ តាមការបញ្ជាក់ពីអ្នកជំនាញបានអោយដឹងថា តោគឺជាសត្វដែលកំរមួយព្រោះពួកវា
អាចរស់ទៅបានអាស្រ័យលើការបីបាច់យកចិត្តទុកដាក់បំផុត ពួកវាមានមាឌធំជាងគេក្នុង
អំបូរសត្វសាហាវស៊ីសាច់ជាអាហារនេះ ៕
ដោយ ៖ រដ្ឋា


Tags: