CamNews

ប្លែកៗ 

ស្ត្រីមានសុដន់ធំអស្ចារ្យ

បើមើលមួយភ្លែតយើងស្មានតែជាផ្លែឪឡឹកមួយគូដែលស្ត្រីរូបនេះយកមកអោយនឹងដើម
ទ្រូងរបស់គាត់ លុះពេលមើលអោយមែនទែនទើបដឹងថានោះគឺជាសុដន់ពិតរបស់គាត់ ។

ស្រ្តីម្នាក់នេះមានឈ្មោះថា Chelsea Charms អាយុ 35ឆ្នាំ រស់នៅរដ្ឋ Minnesota សហរដ្ឋ
អាមេរិច ។ គាត់ធ្លាប់បានធ្វើការវះកាត់ចំនួនបីលើកមកហើយ ចាប់តាំងពីគាត់មានអាយុ
20ឆ្នាំ មក ។ លើកដំបូងបំផុតគាត់បានធ្វើការកែទំហំសុដន់របស់គាត់ពីខ្នាត D(ខ្នាតធម្មតា)
ឡើងមកជាខ្នាត DD ។ មួយឆ្នាំក្រោយមកគាត់បានធ្វើការវះកាត់បន្ថែមអោយឡើងទំហំពី
DD ទៅជា HH លើកទីបីសុដន់របស់គាត់ត្រូវអស់ខ្នាត់សំរាប់វាស់ទៀតហើយនៅក្នុងក្រប
ខ័ណ្ឌនៃការវះកាត់គឺត្រូវប្រើជំនួសមកវីញនូវរង្វាស់ខ្សែរ Polypropylen ដែលបច្ចុប្បន្នត្រូវ
បានហាមឃាត់ ។

សព្វថ្ងៃនេះ Chelsea Charms មានកំពស់ 1ម៉ែត្រ 57 តែសុដន់របស់គាត់មានទំងន់រហូត
ដល់ 11.8 គីឡូក្រាម ។ អ្វីដែលចំលែកជាងនេះទៅទៀតនោះគឺក្នុងមួយខែសុដនរបស់គាត់
បានរីកទំហំបាន 1 inch ផងដែរ គឺដោយសារតែការវះកាត់លើកទីបី ។ ស្រ្តី Chelsea បាន
អោយដឹងថាគាត់មានការពិបាកខ្លះដែរក្នុងការរស់នៅរបស់គាត់ដូចជាពេលសំរាក គាត់
អាចត្រឹមតែដេកត្រង់ខ្លួន មិនអាចផ្អៀងបានឡើយ និងពេលធ្វើដំនើរតាមយន្តហោះ គាត់
មិនអាចចូលក្នុងបន្ទប់ទឹកកើតដោយសារតែទ្វារតូចពេក ។ ស្រ្តីរូបនោះបានបញ្ជាក់បន្ថែម
នៅថ្ងៃណាមួយគាត់នឹងធ្វើការវះកាត់ដើម្បីបន្ថយនូវទំហំនៃសុដន់របស់គាត់ តែគាត់មិន
សង្ឃឹមថានឹងអាចទទួលបានទំហំ D មកវិញឡើយ ។

បច្ចុប្បន្នតំណែងឯកទក្តកម្មពិភពលោកខាងផ្នែកសុដន់ធំគឺត្រូវបានរក្សាទុកក្នុងដៃរបស់ស្រ្តី
ឈ្មោះ Maxi Mounds ។ ប៉ុន្តែស្រ្តី Chelsea ក៏មិនទាន់អស់សង្ឃឹមដែរ គាត់ជឿជាក់ថានៅ
ថ្ងៃណាមួយឈ្មោះរបស់គាត់នឹងត្រូវបានកត់ចូលក្នុងសៀវភៅកំណត់ហេតុពិភពលោកជាក់
ជាពុំខាន ៕


(ប្រភពពី iOne)
ដោយ៖ រដ្ឋា


Tags: