CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនប្រុសស្រី២នាក់ ដោយម្នាក់វាយបំផ្លាញទូរ ATM និងម្នាក់ទៀត ធ្វើរឿងនឹកស្មានមិនដល់

កំពត ៖ ឃាត់ខ្លួនប្រុសស្រី២នាក់ ដោយម្នាក់វាយបំផ្លាញទូរ ATM និងម្នាក់ទៀត ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ ត្រូវកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្ត បានឲ្យដឹងថា នៅថ្ងៃទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៣រសៀល កម្លាំង​ផែន​គ្រប់​គ្រង​ជនបរទេស ​នៃអធិការដ្ឋាននគរបាលក្រុងកំពត​ បានសហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​កំពត​ បាននាំ​ខ្លួន​ជនបរទេស​ ឈ្មោះ​ Sirkia Hannah  Elisa ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ ហ្វាំងឡង់​ មុខរបរ​អ្នកចាក់សាក់​ ដែលស្នាក់នៅ​បឹង​ហ្គាឡូ​ព្រែក​កំពត​ ស្ថិតក្នុងភូមិ​អូរ​តូច​ សង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត​ ខេត្ត​កំពត​។



ក្នុង​ករណី​នេះ ជនសង្ស័យបានធ្វើសកម្មភាព វាយ​ទូរម៉ាសុីន ATM ដែលប្រព្រឹត្តកាលពី​ថ្ងៃទី​០៤​ ខែ​ឧ​សភា​ ឆ្នាំ​២០១៧​ វេលាម៉ោង​​១០៖៤៥​នាទី​យប់ ដែលកើតឡើង នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​ សង្កាត់កំពង់បាយ​ ក្រុងកំពត​ ខេត្ត​កំពត​ ។ ក្រោយឃាត់ខ្លួនភ្លាម កម្លាំងក៏បានបញ្ជូនទៅការិយាយល័យអន្តោប្រវេសន៍ខេត្តកំពត ​ដើម្បី​ដោះស្រាយ ៕




ដោយ ៖ គន្ធា


ប្រភព ៖ ហ្វេសប៊ុក


Tags: Local news Social news