ទារកម្នាក់មានឈ្មោះថា Little Ruirui មានសញ្ជាតិចិនអាយុទើបតែបាន 8ខែបានស្លាប់
ក្រោយប៉ុន្មានខែក្រោយ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការរោគ Bacillus Calmette-Guerin
(BCG) ការពារជំងឺរបេង ។ អ្វីដែលគួរអោយចំលែកនោះគឺនៅមុនពេលដែលទារកស្លាប់
រាងកាយរបស់ទារកនោះបានស្តែងចេញនូវសញ្ញាមួយចំនួនគួរអោយភ្ញាក់ផ្អើល គឺទារក
បានក្លាយជាមានសភាពជ្រីវជ្រួញប្រៀបបានទៅនឹងមនុស្សចំណាស់មានវ័យអាយុ 80ឆ្នាំ
អញ្ចឹង ។
តាមប្រភពពី Apple Daily បានអោយដឹងថាទារក Little Ruirui បានចាក់ថ្នាំវ៉ាក់សាំងការពារ
ជំងឺរបេងនៅឯមន្ទីរពេទ្យមួយក្នុងខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី 26ខែតុលាឆ្នាំទៅ
បន្ទាប់ពីបានចាក់វ៉ាក់សាំងរយៈពេលមួយខែក្រោយមក រាងកាយរបស់ទារកនោះមានការ
លេចចេញនូវសញ្ញាខុសប្រក្រតីមួយចំនួនគួរអោយកត់សំគាល់ ។
ស្បែករបស់ទារកបានចាប់ផ្តើមយារ និង មានសភាពជ្រីវជ្រួញ
បើតាមប្រភពពត៌មានរបស់ចិនបាននិយាយថាក្រសួងសុខាភិបាលរបស់ប្រទេសនេះបានធ្វើ
ការបកស្រាយយ៉ាងច្បាស់ពីរោគសញ្ញារបស់ទារក Little Ruirui ថាជារោគដ៏ចំលែកមួយដែល
កំរជួបប្រទះណាស់នៅក្រោយពេលដែលទទួលវ៉ាក់សាំងបង្ការរោគ ៕
(ប្រភពពី Asiaone, Pattayadaily)
ដោយ៖ រដ្ឋា