CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច សម្រុកចូល​ ឆែកឆេរ ផ្ទះ សំណាក់ លេខ ៦៩ ឃាត់ខ្លួននារី រកស៊ីផ្លូវ ភេទម្នាក់

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពី ប្រជាពលរដ្ឋ និងសន្ដិសុខដែលរស់នៅក្បែរ ផ្ទះសំណាក់
៦៩ ស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ថា មាន បុរសម្នាក់ប្រដាប់ដោយអាវុធខ្លី
ចេញចូលៗ ហើយមាននារីម្នាក់ ត្រូវបានបុរសខាងលើ នាំយកមកដេកជាមួយ រយៈពេល ៣ថ្ងៃមក
នោះ ទើបកម្លាំងនគរបាល និង អាជ្ញាធរ ខណ្ឌសែនសុខ ដឹកនាំដោយលោក លី សាវេត អភិបាល
ខណ្ឌ និងលោកអធិការ  ម៉ក់ ហុង បានចុះទៅឆែកឆេរបន្ទប់ស្នាក់ នៅ ហើយឈានទៅដល់ការ
ឃាត់ខ្លួននារី ស្រស់ស្អាតម្នាក់ ខណៈដែលជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើងខ្លី បានគេចខ្លួន
បាត់ ។

ប្រតិបត្ដិការចុះឆែកឆេរ ផ្ទះសំណាក់ ខាងលើ ដោយមានការឯកភាពពីតំណាង អយ្យការ អមសាលា
ដំបូង រាជធានីភ្នំពេញ  បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ១០ និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែ
ឧសភា ឆ្នាំ ២០១៣ ហើយពេលសមត្ថកិច្ច និង អាជ្ញាធរ ចុះឆែកឆេរនោះក៏មានការរារាំង ពីម្ចាស់ទី
តាំងផងដែរ ។

យោងតាមមន្ដ្រីនគរបាលមួយរូប បាន ឱ្យដឹងថា ប្រតិបត្ដិការចុះឆែកឆេរផ្ទះសំ ណាក់ខាងលើនេះ
បានធ្វើឡើងក្រោយពី មានសេចក្ដីរាយការណ៍ថា គេឃើញបុរស ម្នាក់ យកនារីម្នាក់ ចូលទៅក្នុងផ្ទះ
សំណាក់ នេះ អស់រយៈពេល ៣ថ្ងៃមកហើយ ប៉ុន្ដែ ឃើញតែបុរសរូបនេះចេញ និងចូល ដោយ ឡែក
នារីរូបនោះ ស្ថិតនៅក្នុងផ្ទះ សំណាក់ រហូត មិនបានចេញមកក្រៅឡើយ ។ ហេតុ ដូច្នេះ និងដោយ
ឃើញបុរសរូបនេះមាន កាំភ្លើងខ្លីជាប់ជាមួយផងនោះ ទើបសន្ដិសុខ និងប្រជាពលរដ្ឋ រាយការណ៍
ជូនសមត្ថកិច្ច  និងអាជ្ញាធរខណ្ឌសែនសុខ ចុះមកឆែកឆេរ ក្រែងលោមានបទល្មើសអ្វីកើតឡើយ ឬ
មួយអាចយកនារីរូបនេះ មកឃុំខ្លួនក្នុងផ្ទះ សំណាក់ ក៏ថាបាន ។

មន្ដ្រីនគរបាលខាងលើបានបន្ដថា នៅ ពេលដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះ ទៅឆែកឆេរនោះ
បុរសដែលមានការ សង្ស័យ បានរត់គេចខ្លួនបាត់ ហើយឃាត់តែ នារី នៅក្នុងបន្ទប់នៃផ្ទះសំណាក់
ប៉ុន្ដែសមត្ថ កិច្ច ក៏បានរកឃើញកាំភ្លើងខ្លីមួយដើមម៉ាក បេអាតាផងដែរ ។

នៅចំពោះមុខសមត្ថកិច្ច និងអាជ្ញាធរ នារីរូបនេះ បាននិយាយថា ខ្លួនមានឈ្មោះ ឃួន នីតា អាយុ ២១
ឆ្នាំ បម្រើការងារនៅ ហាង គ្រីសស្ទាល់ហ្គោល ក្នុងសង្កាត់ព្រែក លៀប ខណ្ឌឫស្សីកែវ ហើយបច្ចុប្បន្ន
ស្នាក់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ឃួន នីតា បានប្រាប់សមត្ថកិច្ច និងអាជ្ញាធរ ត្រង់ៗថា
ក្រៅពីបម្រើការងារនៅក្នុង ហាង ខ្លួនក៏រកស៊ីផ្លូវភេទផងដែរ ដោយមួយយប់ តម្លៃ ៥០ដុល្លារ ។ យ៉ាង
ណាក៏ដោយជុំវិញ ករណីនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវ ការ ពីសមត្ថកិច្ច និងអាជ្ញាធរ ខណ្ឌសែន
សុខ នៅឡើយទេថា តើបុរសដែលនាំនាងមក ដេកផ្ទះសំណាក់ខាងលើ អាចជាជនសង្ស័យ ក្នុងបទ
ល្មើសអ្វីមួយនោះ ។ បច្ចុប្បន្ននារី ឃួន នីតា ត្រូវបាន សាកសួរនៅឡើយពីនគរ បាលខណ្ឌសែនសុខ
ដើម្បីចង់ដឹងពីមូល ហេតុពិតប្រាកដ និងបុរសដែលនាំនាងមក ដេកផ្ទះសំណាក់ថា តើជានរណា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ