ព័ត៌មានកំសាន្ត ៖ តារាទូទស្សន៍ TV Queen នៅក្នុងឆ្នាំ ២០១៥ ដែលមានឈ្មោះថា Nancy Wu បាននាំមិត្តប្រុសរបស់នាង ទៅជួបម្តាយរបស់នាងនៅថ្ងៃ Mothers' Day ។
ដោយយោទៅតាមគេហទំព័រ Jaynestars តារាស្រី Nancy បាននិយាយថា រឿងជាការល្អខ្លាំងណាស់ ថ្ងៃនេះខ្ញុំគ្មាន ម៉ោងចំពោះការថតខ្សែភាពយន្តទេថ្ងៃនេះ ដូច្នេះខ្ញុំអាចចំណាយពេលវេលាពេញមួយថ្ងៃរបស់ខ្ញុំសម្រាប់គាត់បាន ។
អ្នកកាសែតបានសួរទៅកាន់ Nancy ថា តើនាងមានអ្វីជូនចំពោះម៉ាក់របស់នាងទេ ? នាងបានឆ្លើយថា ខ្ញុំប្រហែលជាជូនផ្កាមួយបាច់សម្រាប់គាត់ ប៉ុន្តែជាធម្មតាខ្ញុំជូនគាត់ទៅពិសារម្ហូមអាហារ ។ ប៉ុន្តែម៉ាក់របស់ខ្ញុំគាត់គ្រាន់តែចង់ឃើញខ្ញុំតែប៉ុណ្ណោះ ពីព្រោះជារឿងខ្ញុំនៅកន្លែងធ្វើការ ដូច្នេះ នេះគឺជាឪកាសដ៍កម្រខ្លាំងណាស់សម្រាប់ពួកយើង ។
Nancy បានធ្វើការចែករំលែក ថ្ងៃទិវាមាតាពិភពលោកជាមួយ និង ម៉ាក់ មិត្តប្រុសរបស់នាង និង អ្នកផលិតបទចម្រៀង Terry Chan ថែមទៀត ។
អ្នកកាសែតបានសួរទៀតថា តើនាងមានគំរោងនិង ចំអិនអាហារដោយខ្លួនឯងសម្រាប់ម៉ាក់ជាទីស្រលាញ់របស់នាងដែរ ឬ ទេ ? នាងបាននិយាយថា វាមិនមែនជាគំនិតល្អទេ ជាធម្មតាខ្ញុំសួរម៉ាក់របស់ខ្ញុំថា នាងចង់ចំអិនអាហារដែរ ឬ ទេ ប៉ុន្តែប៉ារបស់ខ្ញុំបានស្នើររឿងនេះដោយនិយាយថា ពួកយើងគួរតែទៅបរិភោគអាហារនៅខាងក្រៅជំនួសវិញទៅ កុំឲ្យម៉ាក់របស់ខ្ញុំមានការហត់នឿយជាងនេះ ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop