CamNews

តារា 

ឃិត សំម៉ាលិស បាត់មុខពីសិល្បៈ ក្រោយរៀបការប្តីរួច

(ភ្នំពេញ)៖ តារាចម្រៀងយ៉េៗ ចូលចិត្តសម្ញែងដើមទ្រូង នាងឈិត សំម៉ាលិស រយៈពេលជិតមួយឆ្នាំចុងក្រោយនេះហាក់កំពុង បាត់មុខស្ងប់ស្ងាត់ពីសិល្បៈ ស្ទើរទាំងស្រុងបន្ទាប់ពីនាងបាន​ស​ម្រេចចិត្តចូលរោងការ យ៉ាងតក់ក្រហលបំផុតជាមួយស្វាមី វ័យប្រហែលគ្នាមកពី ខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានេះគេសង្កេតឃើញថានាងក៏មានការធ្លាក់ចុះផងដែរ នូវប្រជាប្រិយភាពខណៈថ្មីៗនេះ លេចធ្លាយដឹងពីការសម្ងំពពោះមានទម្ងន់កូនក្នុងផ្ទៃ ជិតគ្រប់ខែហើយនោះ។

ជាមួយគ្នានៃការបាត់មុខមិនឃើញបង្ហាញខ្លួន ពីសំណាក់តារាចម្រៀងសាច់ស្រស់អ្នកនាង ឃិ​ត សំម៉ាលិស អស់មួយរយៈពេលមកនេះ បានធ្វើឲ្យមហាជនដែលធ្លាប់គាំទ្រ ដាក់ការចាប់អារ​ម្មណ៍ និងលើកជាការសង្ស័យថា ប្រហែលជានាងអាចសម្រេចចិត្ត ឈប់ពីអាជីពសិល្បៈនេះហើ​យមើលទៅ ។ ស្របពេលដែលលេចដំណឹងថាស្វាមី របស់នាងមិនពេញចិត្ត​នឹង​ចង់ឲ្យ ឃិត សំម៉ាលិស ឈប់ពីសិល្បៈ តាំងពីស្គាល់ស្រលាញ់គ្នាដំបូងមកម្លេះ។

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៦នេះKhmertalking មិនទាន់អាចស្វែងរកការសួរនាំពីអ្នក​នាង ឃិត សំម៉ាលិស បាននៅឡើយទេ។ ដូច្នេះ Khmertalking សង្ឃឹមថាតារាចម្រៀងស្រីអ្នក​នាង ឃិត សំម៉ាលិស នឹងចេញមុខបំភ្លឺការពិតនៅពេលក្រោយដើម្បីឲ្យមហាជនបានដឹង។

គួររម្លឹកថាតារាចម្រៀងនិយមតុបតែងខ្លួនបែបសិចស៊ីអ្នកនាង ឃិត សំម៉ាលីស បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាផ្លូវការកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ជាមួយស្វាមីលោក គឹម វីន ជាកូនប្រុសអ្នកមានទ្រព្យធន់សម្បូរហូរហៀរស់នៅ ខេ​ត្តបន្ទាយមានជ័យម្នាក់។ ប៉ុន្តែពិធីរៀបមង្គលការ របស់នា​ងកាលនោះមិនបានធ្វើដោយបើកចំហប្រកាសឲ្យទស្សនិជនដឹងជាសាធា​រ​ណៈឡើយគឺនា​ ងបានធ្វើឡើងដោយស្ងាត់ៗ ខណៈកាលនោះមានការសង្ស័យថា ម៉ាលីស មានកូនក្នុងផ្ទៃនៅមុនពេលរៀបការ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី