CamNews

ព័ត៌មានជាតិ 

នាយរងរដ្ឋបាល ព្រៃឈើវឌ្ឍនៈ ត្រូវរថយន្តក្រុមហ៊ុនកូរ៉េ «ស៊ីនបាយអតិច» កិនស្លាប់ ពេលចុះវាស់វែងដី

ក្រចេះ៖ នាយរងរដ្ឋបាលព្រៃឈើវឌ្ឍនៈ លោក ថ្លាង គឹមឡុង ត្រូវរថយន្តរបស់ក្រុមហ៊ុន «ស៊ីនបាយអតិច» កិន ស្លាប់បាត់បង់ជីវិត នៅពេលរូបលោកជិះម៉ូតូចុះទៅវាស់វែងដីជូនក្រុមហ៊ុនរបស់កូរ៉េមួយនេះ កាលពីរសៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិអាចេន ឃុំកំពង់ចាម ស្រុកកសំបូរ ខេត្តក្រចេះ។

មន្រ្តីនគរបាលខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុម្សិលមិញនេះ លោក ថ្លាង គឹមឡុង នាយរងស ង្គាត់រដ្ឋបាលព្រៃឈើវឌ្បនៈ អាយុ ៥២ឆ្នាំ ត្រូវបានគេឌុបតាមម៉ូតូ ចុះទៅវាស់វែងដីធ្លីជូនក្រុមហ៊ុនកូរ៉េ «ស៊ីនបាយ  អតិច»។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ក្រុមហ៊ុន «ស៊ីនបាយអតិច» ម៉ាក់ហ៊ីយ៉ាន់ដាយ ចំណុះ ១៥តោន បានបើកកៀរឲ្យធ្លាក់ពីលើម៉ូតូ ហើយកិនបណ្តាលឲ្យ ថ្លាង គឹមឡុង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ដោយឡែកអ្នកបើកម៉ូតូឌុបលោក ថ្លាង គឹមឡុង ឈ្មោះ ឈឹម វាចា អាយុ ២៥ឆ្នាំ បានរងរបួសធ្ងន់។ ក្រោយកើត ហេតុ បុរសបើកបររថយន្តបង្កហេតុឈ្មោះ អ៊ឹ សុភ័ក្រ អាយុ ៣៦ឆ្នាំ មានស្រុកកំណើតក្នុងខេត្តព្រៃវែង បានរត់គេច ខ្លួន បាត់ស្រមោល។

សូមបញ្ជាក់ថា លោក ថ្លាង គឹមឡុង មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយការពិនិត្យ និង វាស់វែងរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក រីឯសពលោក ថ្លាង គឹមឡុង ត្រូវបានសមត្ថកិច្ចទាក់ទងទៅ  ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

 


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Krate