CamNews

ប្លែកៗ 

ដើមឈើចំលែក Baobab

ដើមឈើBaobab គឺជាដើមឈើមួយប្រភេទដែលមានរូបរាងមើលទៅហាក់ដូចជាចំលែក
និងគួរអោយចាប់អារម្មណ៏បំផុត។ដើមឈើមួយប្រភេទនេះ មានកំពស់មានចាប់ពី 5ម៉ែត្រ
ទៅដល់30ម៉ែត្រ និងដើមវាមានទំហំចាប់ពី7ម៉ែត្រ ទៅដល់11ម៉ែត្រ។ ចំនែកឯនៅ
ប្រទេសអាហ្រ្វិកវិញ ដើមឈើនេះមានកំពស់រហូតដល់ 47ម៉ែត្រ។ដើមឈើនេះភាគច្រើន
មានដុះនៅតាមប្រទេសអាហ្វ្រិក និងប្រទេសអ៊ូស្រា្តលី។
ដើមឈើនេះគេអាចហៅបានម្យ៉ាងទៀតគឺដើមឈើដុះបញ្ច្រសព្រោះនៅពេលរដូវធ្លាក់ស្លឹកឈើ
ស្លឹកឈើដែលនៅលើដើមត្រូវបានជ្រុះធ្លាក់មកក្រោមនិងបន្យល់ទុកនូវមែកឈើ ដែលមើលទៅ
ហាក់ដូចជាឫសដើមឈើអញ្ចឹង។

គុណប្រយោជន៏: ដើមរបស់វាអាចយកទៅសាងសង់ផ្ទះ ស្លឹករបស់វាអាចយកធើ្វបន្លែនិងផ្លែវាមាន
រសជាតិដូចជាCream និងមានវីតាមីន C ផងដែរ។ ចំនែកឯ សាប៊ូ ខែ្សក ជ័រកាវ កៅស៊ូ ថ្នាំពេទ្យ និង សំលៀកបំពាក់ ក៏យកវត្ថុធាតុដើមពីដើមឈើមួយដើមនេះផងដែរ។



ដូចជាលោកអ្នកបានឃើញស្រាប់ហើយ គ្រាន់តែដើមឈើមួយដើមនេះ វាពិតជាមានផល
ប្រយោជន៏ជាច្រើនចំពោះមនុស្សយើង ដូច្នោះយើងត្រូវចូលរួមដំាដើមឈើទំាងអស់គ្នា និងបញ្ឈប់រាល់ទង្វើកាប់បំផ្លាញព្រៃឈើចាប់ពីពេលនេះតទៅ។
ចាប់ផ្តើមថៃ្ងនេះ ដើម្បីជីវិតអ្នកនៅថៃ្ងស្អែក។ ខេមរៈ









\

Tags: