CamNews

ព័ត៌មានជាតិ 

កំហឹង រឿងប្រច័ណ្ឌ ទាញក្វាវ កាប់ សម្លាប់ប្រពន្ធចោល

បាត់ដំបង ៖ បុរសម្នាក់ បានដាច់ចិត្ដ ទាញក្វាវ កាប់សម្លាប់ប្រពន្ធចោលនៅនឹង មុខ ក្នុងថ្លុក
ឈាម ព្រោះតែរឿងប្រច័ណ្ឌ ប៉ុន្ដែ ក្រោយកាប់សម្លាប់ប្រពន្ធរួច ជនបង្ក ជាប្ដី មិនបានរត់ទៅ
ណានោះឡើយ ពោល នៅឱ្យសមត្ថកិច្ចចាប់ខ្លួន យកទៅផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ បង្ក ឡើង ដោយបុរសជាប្ដីព្រោះតែរឿងប្រច័ណ្ឌ នោះបានធ្វើ
ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៣ នេះ
ស្ថិតនៅភូមិស្នួល កោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង ។

អធិការនគរបាល ស្រុកថ្មគោល លោក យឹម វិចិត្រ បានថ្លែងឱ្យដឹងថា ជនរងគ្រោះ ជាប្រពន្ធដែល
ស្លាប់នៅកន្លែងកើតហេតុ នោះ ឈ្មោះ សល់ សឿត អាយុ ២៥ឆ្នាំ ដោយឡែក ជនបង្កជាប្ដីឈ្មោះ
សួន រី អាយុ ២៨ឆ្នាំ មុខរបរ ជាកម្មករសំណង់ ។

លោក យឹម វិចិត្រ បានបន្ដថា មុនពេល កើតហេតុ ស្ដ្រីជាភរិយាកំពុងនៅចង្ក្រាន បាយ ពេលនោះ
បុរសជាប្ដីដែលមានកំហឹង ពុះកញ្ជ្រោលក្នុងចិត្ដយ៉ាងខ្លាំង ព្រោះតែខឹង ប្រពន្ធលួចទំនាក់ទំនងជា
មួយប្រុសផ្សេង ហើយមិនសូវនៅផ្ទះ បានទាញកាំបិតក្វាវ កាប់ត្រូវកស្ទើរដាច់ បណ្ដាលឱ្យស្លាប់
ភ្លាមៗនៅ នៅកន្លែងកើតហេតុតែម្ដង ។ ក្រោយទទួល ព័ត៌មាន ដ៏តក់ស្លុត និងសាហាវខាងលើនេះ
លោកបានបញ្ជាឱ្យ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ចុះទៅ
ជួយអន្ដរា គមន៍ ហើយឃាត់ខ្លួនជនបង្កជាប្ដីបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាន ខេត្ដបាត់ដំបង កសាង
សំណុំរឿង ទៅតុលាការចាត់ការតាមផ្លូវ ច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ