(ស្កុតលែន)៖ ពិតជាស្មានមិនដល់ថា នារីវ័យក្មេងអាយុ១៨ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់ បានស្នើសុំបុរសចំណាស់ម្នាក់ រៀបការនៅចំពោះមុខមនុស្សយ៉ាងច្រើនកុះករ។ នាង Lisa Miller បានទាក់ទងស្គាល់ ជាមួយបុរសចំណាស់ អាយុ៦០ឆ្នាំ ឈ្មោះ Jim Kerr អស់រយៈពេល១០ខែមកហើយ នៅពេលដែលនាងរៀន នៅសាលា Woodfarm High ស្ថិតនៅតំបន់ East Renfrewshire ដែល Jim Kerr ធ្វើការជាសន្តិសុខ នៅទីនោះ។
ពេលនេះ Lisa Miller បានសម្រេចចិត្ត ស្នើសុំមិត្តប្រុសវ័យចំណាស់រៀបការ នៅចំពោះមុខមនុស្សរាប់ពាន់នាក់ ហើយគាត់ក៏ឆ្លើយយល់ព្រមដែរ។ Kerr ត្រូវបានផ្អាកការងារមួយរយៈ បន្ទាប់ពីគេរកឃើញ ពីទំនាក់ទំនងខុសវ័យនេះ។ ចំណែកកូនស្រីរបស់ Kerr អាយុ៣២ឆ្នាំ និយាយថា ក្រុមគ្រួសារនាងមិនសប្បាយចិត្តទេ ដែលឪពុកចាស់ទៅហើយ បែរជាទៅទាក់ទងជាមួយនារីវ័យក្មេង តែរឿងនេះកូនៗមិនអាចធ្វើអ្វី ប្រឆាំងការសម្រេចចិត្ត របស់ឪពុកឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង