CamNews

តារា 

ទើបផ្ទុះរឿងថ្មីៗមិនបាន១ខែផង ស្នេហារបស់ Justin Bieber និង Sofia Richie ប្រែប្រេះឆា

(​​អាមេរិក)៖ តារាចម្រៀងវ័យ២២ឆ្នាំ លោក Justin Bieber​ និង​នាង Sofia Richie ដែលទើបតែកសាងទំនាក់ទំនងគ្នា យ៉ាងស្អិតល្មួត មួយរយៈពេលមកនេះ ពោលគឺមានត្រឹមតែមួយខែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ បានឈានដល់ផ្លូវបំបែកទៅហើយ ព្រោះមហាជន​សង្កេតឃើញថា ពួកគេលែងបណ្តើរគ្នា ទៅណាមកណាចេញមុខ ជាផ្លូវការទៀតហើយ។

កន្លងមក រឿងរ៉ាវស្នេហា របស់តារាចម្រៀង Justin និងតារាស្រីវ័​យ១៨ឆ្នាំ Sofia បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបណ្តើរគ្នា ទៅណាមកណា និងបញ្ចេញរូបភាពស្រើបស្រាលពេក នៅលើបណ្តាញសង្គម រហូតដល់នាង Selena Gomez អតីតសង្សារ ចេញមក​វាយប្រហារ សង្គ្រាមពាក្យសម្តីជាមួយគ្នា យ៉ាងតឹងតែង។

ការសម្រេចចិត្តចែកផ្លូវគ្នានេះ ត្រូវបានមជ្ឈដ្ឋាននានាយល់ថា មកពីនាង Sofia ដែលជាកូនស្រីតន្ត្រីករ Lionel Richie ប្រកាសពីទំនាក់ទំនងពិសេស របស់ពួកគេ ហើយ​កាលពីថ្មីនេះ Justin ក៏ធ្លាប់ប្រកាសបិទ Instagram របស់ខ្លួន នៅពេលមានមនុស្សជាច្រើន បញ្ចេញមតិស្អប់ Sofia កាន់តែ​ខ្លាំង និងសំណូមពរកុំឲ្យមានបញ្ហានេះ កើតឡើងទៀត ធ្វើឲ្យអតីតគូស្នេហ៍នាង Selena Gomez ចេញមុខរិះគន់ បន្ថែមតែម្តង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង