CamNews

ព័ត៌មានជាតិ 

បើករថយន្ត បុករោងការ របួសបាក់ដៃស្ត្រីម្នាក់ រួចបើករត់បុកផ្ទះ អ្នកស្រុក រងរបួសខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់ទំនង ផឹកស្រាស្រវឹងធ្លាក់ភ្នែក បានបើករថយន្តលុស្សស៊ីស បុករោងការ របួស
បាក់ដៃស្ត្រីម្នាក់ រួចហើយបានព្យាយាមបើករត់ជ្រុលចង្កូតបុកបង្គោលភ្លើង និងផ្ទះអ្នកស្រុកបណ្ដាល
ឲ្យខ្ទេច រថយន្ត ព្រមទាំងរងរបួសខ្លួនឯង យ៉ាងដំណំ ហើយត្រូវបក្ខពួក មកដឹករំដោះយកទៅបាត់ ។

គ្រោះថ្នាក់ខាងលើនេះបាន កើតឡើងកាលពី វេលាម៉ោង១០និង៥៥ នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ
២០១៣ នៅចំណុចមុខផ្ទះលេខ ១២៣ ផ្លូវលេខ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ។

លោកអនុសេនីយ៍ទោ ទិត្យ ចំរើន នាយផ្នែកនគរបាល ចរាចរណ៍ ខណ្ឌមានជ័យ បានឲ្យដឹងថា រថ
យន្តបង្កម៉ាកលុស្សស៊ីស RX 300 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2S- 5377 បើកបរដោយបុរស
ម្នាក់ ដែលសាក្សីអះអាងថា ស្រវឹងស្រាធ្លាក់ភ្នែក បានរងរបួសយ៉ាងដំណំ ហើយត្រូវបានបក្ខពួក ដឹក
រំដោះយកទៅបាត់ មុនពេលកម្លាំងនគរបាល ទៅដល់កន្លែងកើតហេតុ។

លោក ទិត្យ ចំរើន បានបន្តថា ពីដំបូងរថយន្តបង្កបាន ធ្វើដំណើរតាមផ្លូវ ៣៦៩ ពីភូមិកោះក្របី ចូល
មកភ្នំពេញ។ លុះធ្វើដំណើរ មកដល់ចំណុច មុខផ្ទះលេខ ១២៣ ក៏ជ្រុលចង្កូតបុករោងការ បាក់បែក
តុកៅអី រ៉ឺម៉កម៉ូតូមួយគ្រឿង និងបណ្តាលឲ្យស្ត្រីម្នាក់ របួសបាក់ដៃឆ្វេង ។

បន្ទាប់មករថយន្តបាន ព្យាយាមបើករត់មកដល់មុខ ផ្ទះលេខ ៥៣៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា
ក៏បុកបង្គោលភ្លើង និងយ៉ាកផ្ទះអ្នកស្រុក បណ្តាលឲ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុង ហើយអ្នកបើកបរ
របួសយ៉ាងដំណំ។ បច្ចុប្បន្នរថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក រាជ
ធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ