CamNews

ព័ត៌មានជាតិ 

ក្រសួងធនធានទឹក បញ្ជាឱ្យក្រុមហ៊ុន អភិវឌ្ឍន៍ កោះពេជ្រ កាយដីចេញ

ភ្នំពេញ ៖ ក្រសួង ធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យ ក្រុមហ៊ុនអភិវឌ្ឍន៍ កោះពេជ្រ កាយដីចេញពីទន្លេមកវិញ ក្រោយពីក្រុមហ៊ុន វិនិយោគដ៏ធំមួយនេះ បាន អភិវឌ្ឍន៍ នៅតំបន់កោះពេជ្រ ហើយពង្រីក តួកោះពេជ្រលើសអ្វីជាការ សម្រេចរបស់ រាជរដ្ឋាភិបាល នៅក្នុងគម្រោងរបស់ខ្លួន ។

ការបញ្ជាឱ្យក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ កាយដីចេញពីទន្លេមកវិញ បានធ្វើឡើង ខណៈដែលក្រុមការ ងារបច្ចេកទេស របស់ ក្រសួងធនធានទឹកនិង ឧតុនិយម ដឹកនាំដោយលោកប៊ុន ហ៊ាន  រដ្ឋលេខាធិការ បានចុះទៅពិនិត្យមើលស្ថានភាពនៃការចាក់ដី បំពេញតួកោះពេជ្រ ក៏ដូចជាការពិនិត្យមើល ដោយផ្ទាល់នូវ ទីតាំងកោះពេជ្រ ជាមួយក្រុម គម្រោងអភិវឌ្ឍន៍របស់កោះពេជ្រ ។

យោងតាមគេហទំព័ររបស់ក្រសួងធនធាន ទឹក បានដកស្រង់សំដីរបស់មន្ដ្រីរូបនេះថា ក្រសួងធនធានទឹក បានតម្រូវឱ្យក្រុមហ៊ុនធ្វើ កាយចេញ ហើយតាមការពិនិត្យតំបន់មួយចំនួន បានកាយចេញហើយ ប៉ុន្ដែនៅ សល់ផ្ទៃដីជាង មួយហិកតាទៀត ដែលតម្រូវឱ្យក្រុមហ៊ុនធ្វើ ការកាយចេញឱ្យអស់ នៅពេលខាងមុខ ស្របពេលដែលក្រសួង និងបន្ដតាមដានការងារនេះជាប្រចាំ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news