CamNews

ព័ត៌មានជាតិ 

ព្រះគោ ព្រះកែវ បញ្ចេញ អព្ភូតហេតុ

ភ្នំពេញ៖ ព្រះគោជាបងប្រុស និងព្រះកែវ ជាព្រះអនុជ (ប្រុស) ជាតួអង្គ នៅក្នុងរឿងព្រេងនិទាន
បែបប្រវត្តិ សាស្ត្រ បានកើតនៅសម័យលង្វែក ហើយមកដល់សព្វថ្ងៃប្រជាជនខ្មែរ នៅតែមានជំ
នឿថា ព្រះគោ និងព្រះកែវ មានបារមី ខ្លាំងពូកែ ដោយសារតែបាន បញ្ចេញអព្ភូតហេតុជាច្រើន។

ខាងក្រោមនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមរៀបរាប់ នូវភាពអស្ចារ្យមួយចំនួនដែលបាន
ដឹង និង ឮ កើតចេញពីបារមីរបស់ព្រះគោ ព្រះកែវ ដែលប្រជាជនខ្មែរមានជំនឿ និងបានឃើញ
នូវអព្ភូតហេតុទាំងនោះ៖
-លោក សយ សុភាព ជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលបានចេះចាំតាំងពី អា
យុជាង ១០ឆ្នាំ បាននិទានរឿងព្រះគោ ព្រះកែវ យ៉ាងវែងពាក់ព័ន្ធនឹងបារមី ប៉ុន្តែនៅពេលនេះ យើង
សូមលើកយកតែចំណុច សំខាន់ៗ មកជម្រាបជូន ប្រិយមិត្តប៉ុណ្ណោះ។ ជីដូនរបស់លោក សយ សុ
ភាព ជាអ្នកចូលរូបព្រះគោ ហើយមាន លក្ខណៈពិសេស គឺនៅស្របពេលចូលរូប លោកយាយក៏
អាចស្តាប់ និងនិយាយជាមួយមនុស្សបានដែរ ក្នុងនាម លោកយាយផ្ទាល់ បន្ថែមពីលើការនិយាយ
ឆ្លើយឆ្លងគ្នា ជាមួយបារមីរបស់ព្រះគោ ដែលខុសប្លែកពីអ្នកចូលរូប ដទៃទៀត នៅពេលចូលរូប គេ
មិនអាចនិយាយ ជាមួយអ្នកណាបានឡើយ ក្រៅពីបារមីដែលចូលនោះ ពីព្រោះ អ្នកចូលរូប មិន
បានដឹងខ្លួនទេ។ អ្វីដែលធ្វើឲ្យគ្រួសាររបស់ លោក សយ សុភាព ពិសេសលោក សយ សុភាព មាន
ជំនឿលើបារមី របស់ព្រះគោ ព្រះកែវ មកពីលោកពិសោធន៍ ទៅលើបន្ទូលរបស់ព្រះគោ តាមរយៈ
ចូលរូប ជាមួយជីដូនរបស់លោក កាលនៅរស់ អំពីបញ្ហានយោបាយ របស់ប្រទេសខ្មែរ។ ការចូល
រូបនេះ បានធ្វើមុនកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ពោលវាបានចាប់កើតហេតុ តាំង
ពីឆ្នាំ១៩៧៩ ដោយលោក សយ សុភាព បានសួរអំពីស្ថានភាព នយោបាយស្រុកខ្មែរ បន្ទាប់មក
លោកចាំកត់សម្គាល់ថា តើស្ថានភាពនយោបាយ របស់ប្រទេសកម្ពុជា មានការវិវឌ្ឍដូចបន្ទូល របស់
ព្រះគោប្រាប់ដែរឬទេ? ក្រោយមក សភាពការណ៍នយោបាយ ស្រុកខ្មែរ បានដើរនៅលើផ្លូវមួយ ដូច
បន្ទូលរបស់ព្រះគោទាំងអស់។ មាន អព្ភូតហេតុជាច្រើនទៀត ពាក់ព័ន្ធនឹង ព្រះគោ ព្រះកែវនេះ ទើប
នាំឲ្យលោក សយ សុភាព មានជំនឿទៅលើបារមី របស់ព្រះគោ ព្រះកែវនេះ។ បច្ចុប្បន្ន លោក សយ
សុភាព បានឲ្យជាងគំនូរ គូររូបព្រះគោ ព្រះកែវ ចំនួនពីរផ្ទាំង ដែល បានអះអាងថា ព្រះគោ មាន
សម្បុរពណ៌ស។

-ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ នៅវត្តត្រឡែងកែង ក្នុងអតីតបន្ទាយ
លង្វែក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកតាអាចារ្យ ប៉ុល អាត ប្រចាំនៅវត្តត្រឡែងកែង
បានមាន ប្រសាសន៍ឲ្យដឹង នៅក្នុងព្រះវិហារវត្តថា ប្រមាណ៤ឆ្នាំមុន មានក្មេងឃ្វាលគោ ៧នាក់
ដែលកំពុង ឃ្វាលគោនៅស្រែ បានឃើញ ព្រះគោ ហោះនៅលើមេឃទាំងអស់គ្នា រួចពួកគេបានរត់
មកប្រាប់ចាស់ៗ នៅក្នុងភូមិ។ លោកតាអាចារ្យ មាន ប្រសាសន៍បន្តថា «អភ្ពូតហេតុនេះ កើតឡើង
នៅភ្នំត្បែងកំពូលភ្នំស្រួច (ខេត្ត ព្រះវិហារ) គឺព្រះគោ ហោះពីស្រុក ថៃ មកស្រុកខ្មែរ ពេលនោះក្មេង
ឃ្វាលគោបានឃើញ និងមានមនុស្សចាស់ម្នាក់ ដែលជាអ្នកស្នងចូលរូបព្រះគោ ព្រះកែវ ថតរូប
បាន។ ហើយលោក មិនហ៊ានទុករូបនោះនៅក្នុងផ្ទះ ក៏យករូបនេះ មកដាក់នៅក្នុងព្រះវិហារវត្ត ត្រ
ឡែងកែងនេះ»។ សូមមើលរូបថតមានស៊ុម ដាក់នៅខាងក្រោមអត្ថបទនេះ។

-អព្ភូតហេតុមួយទៀត លោក សយ សុភាព បានប្រាប់ឲ្យដឹង ដោយដកស្រង់សំដីរបស់លោកឧក
ញ៉ា ស្រី វុទ្ធី ដែលបានប្រាប់កាលពីប៉ុន្មានឆ្នាំកន្លងទៅថា ជាច្រើនឆ្នាំកន្លងមក លោកឧកញ៉ា ស្រី
វុទ្ធី រួមជាមួយអ្នកដទៃទៀត បានជួលឲ្យជាងឆ្លាក់ ឲ្យឆ្លាក់រូបព្រះគោ ព្រះកែវ រួចបានដឹកតាមរថ
យន្ត ទៅដាក់នៅវត្តមួយ នៅខេត្តស្វាយ រៀង។ ប៉ុន្តែទៅដល់កំពង់ចម្លងអ្នកលឿង ត្រើយខាងលិច
បម្រុងឆ្លងសាឡាង រថយន្តដឹកព្រះគោ ព្រះកែវនេះ បញ្ឆេះជាច្រើនលើកច្រើនសារ នៅតែមិនឆេះ
ទៅបីបន់ស្រន់រួចហើយក៏ដោយ, ពេលនោះលោកក៏នឹកទៅដល់ បារមីរបស់ព្រះគោ ព្រះកែវ ហើយ
សម្រេចចិត្តថា ដឹកព្រះគោ ព្រះកែវនេះ មកគង់នៅក្នុងទឹកដីបន្ទាយលង្វែក វិញ ដែលជាទីកន្លែង
ដើម នៃសាច់រឿងព្រះគោ ព្រះកែវ, ពេលនោះទើបបញ្ឆេះរថយន្តឆេះ ហើយ ត្រឡប់មក ភ្នំពេញវិញ
និងទៅបន្ទាយលង្វែក។ សព្វថ្ងៃ រូបចម្លាក់នេះ ដាក់នៅក្រោមដើមស្វាយកាល ក្នុងបន្ទាយលង្វែក។
ដើមស្វាយកាល ជាដើមស្វាយមួយដើម ទាក់ទងទៅនឹងដំណើររឿងព្រះគោ ព្រះកែវ ត្រង់ឈុត
មួយដែល ម្តាយរបស់ព្រះគោ ព្រះកែវ ពពោះ (មានផ្ទៃពោះ) ឃ្លានហូបផ្លែស្វាយពេក ក៏ឡើងបេះ
ផ្លែស្វាយ ហើយក៏ធ្លាក់ ស្លាប់តែម្តងកាលសម័យលង្វែក។ អ្នកស្រុកបានឲ្យដឹងថា តាំងពីយូរណាស់
មកហើយ ដើមស្វាយនេះ ផ្លែតែមួយ ដងនោះ ប៉ុណ្ណោះ ដែលមានអាយុរាប់រយឆ្នាំមកហើយ។
លោក សយ សុភាព បានប្រាប់នៅទីតាំងដាក់រូបចម្លាក់ នេះថា ជាធម្មតាដើមស្វាយ អាចមានអា
យុត្រឹមតែ ៧០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដើមស្វាយនេះ មានអាយុជាច្រើនរយឆ្នាំ ដែលជាចំណុចអស្ចារ្យ
មួយដែរ។ បច្ចុប្បន្ន ដើមស្វាយនេះ មានដើមពោធិ៍ធំមួយដុះពីលើគល់ ហើយដើមស្វាយ បានទ្រេត
ចេញពីដើមពោធិ៍នោះ។

-កាលពីឆ្នាំ២០១១ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បាន
កសាង រូប សំណាកព្រះគោ ព្រះកែវ យកទៅដាក់ នៅក្នុងបរិវេណវត្តត្រឡែងកែង ក្នុងទឹកដីអតីត
បន្ទាយលង្វែក ដោយ លោកបានអញ្ជើញលោក សយ សុភាព ចូលរួមផងដែរ។ នៅក្នុងឱកាស
ពិធីបុណ្យនោះ លោក ហេង រតនា បាន បួងសួងសុំឲ្យការផ្ទុះអាវុធ ក៏ដូចផ្ទុះសង្គ្រាមរវាងកម្ពុជា
និងថៃ ស្ងប់ស្ងាត់ ព្រមទាំងមាន ទំនាក់ទំនងល្អនឹងគ្នា ឡើងវិញ។ លោកបានបញ្ជាក់ថា ចាប់តាំង
ពីពេលនោះមក ប្រទេសកម្ពុជា ក៏មាន សេចក្តីសុខ សន្តិភាព មកដល់ បច្ចុប្បន្ននេះ។ ដោយមាន
ជំនឿលើបារមីព្រះគោ ព្រះកែវនេះ ជនជាតិខ្មែរមួយចំនួន បានចំណាយថវិកា ឲ្យជាង ចម្លាក់ និង
ជាងគំនូរ ឆ្លាក់ និងគូររូបព្រះគោ ព្រះកែវ ដាក់នៅតាមទីកន្លែង ក៏ដូចវត្តអារាមដទៃទៀតដែរ នៅ
ក្នុង ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការលើកឡើងនូវអព្ភូតហេតុ ខាងក្រោមនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិន
មានចេតនា អន្ទងឲ្យប្រជាជនខ្មែរ មកជឿលើព្រះគោ ព្រះកែវនោះឡើយ ពីព្រោះបញ្ហាជំនឿ គឺ
ប្រជាជនខ្មែរ មានសេរីភាព ក្នុងការជឿ ដូច្នេះ ពុំមានអ្នកណាមកបង្ខំបានទេ។

លោក សយ សុភាព បានបញ្ជាក់ថា «កន្លងមក ក៏ដូចសព្វថ្ងៃនេះ ខ្ញុំមានជំនឿ និងគោរពព្រះបាទ
ជ័យវរ្ម័នទី៧ និងព្រះគោ ព្រះកែវ ទើបនាំឲ្យខ្ញុំមានសេចក្តីសុខ និងធ្វើការងារបានសម្រេច ជាបន្ត
បន្ទាប់។ ចំណែកពុទ្ធទំនាយ និងឥន្ទទំនាយ ប្រហែលកើតមានឡើងនៅមុនបន្តិច ឬក្រោយបន្តិច
នៃរឿងព្រះគោ ព្រះកែវ។ អញ្ចឹងហើយ បានជាខ្ញុំ មកដុតធូបបួងសួង នៅចំពោះព្រះភក្ត្រព្រះគោ
ព្រះកែវ សុំឲ្យអ្នកនយោបាយខ្មែរ ចេះស្រឡាញ់គ្នា និងធ្វើអ្វីៗ គិតប្រយោជន៍ជាតិខ្មែរជាធំ ហើយ
ក៏សុំឲ្យប្រទេសជាតិ មានសេចក្តីសុខ សន្តិភាព ហើយខ្ញុំមាន សង្ឃឹមថា វិបត្តិនយោបាយបន្តិច
បន្តួចសព្វថ្ងៃនេះ នឹងចប់នាពេលដ៏ខ្លីខាងមុខ» ។

រឿងព្រះគោ ព្រះកែវ មានអត្ថបដិរូប៣សំខាន់ គឺ ព្រះគោ(គោសំរិទ្ធ) ព្រះកែវ (បដិមាព្រះកែវមរកត)
គម្ពីរវេទ (គម្ពីរក្បួន តម្រាសំខាន់ៗរបស់ខ្មែរ)។

ដោយសាររឿងឈ្មោះត្រឹមព្រះគោ ព្រះកែវ ទើបធ្វើឲ្យប្រជាជន មិនសូវចាប់អារម្មណ៍លើគម្ពីរវេទ
ឬ កូនមួយ របស់នារីម្នាក់នោះ ដែលកើតមកភ្លាម ហោះចូលក្នុងពោះព្រះគោភ្លាម។ ចូរពិនិត្យមើល
សាច់រឿងនារីនោះ បានចិញ្ចៀន ៣វង់ ពីតាឥសី។ រឿងព្រះគោ ព្រះកែវមានតួអង្គបីនាក់ តែភាគ
ច្រើនគេចាប់អារម្មណ៍ឃើញតែ២។
-១ ជាគម្ពីរវេទ, ២ គឺព្រះគោ(សេចក្ដីព្យាយាម), ៣ គឺព្រះកែវ (កែវនៃបញ្ញា)។

-ស្រ្ដីដែលទទួលបានចិញ្ចៀន៣វង់ពីឥសី បានបុត្រ ៣នាក់ តែបុត្រគម្ពីរវេទ ត្រូវបានព្រះគោ លេប
ចូលទៅក្នុង ពោះ ទើបព្រះគោមានឫទ្ធចេះប្រែក្រឡា ចេះជុបម្ហូប ចេះហោះហើរជ្រែកអាកាសជា
ដើម។
-សេចក្ដីព្យាយាម កែវនៃបញ្ញា និង គម្ពីរវេទ (ជាប្រស្នាបង្កប់ក្នុងរឿងនេះ)។
-តាមន័យប្រវត្តិសាស្រ្ដ ព្រះគោជាគោសំរិទ្ធ ដែលព្រះបាទចន្ទរាជា យកផ្ទុកគម្ពីរវេទ គម្ពីរតម្រា
ផ្សេងៗ លាក់ពី សៀមតែត្រូវសៀមយកទៅ ចំណែកព្រះកែវជារូបចម្លាក់ព្រះកែវមរកត៕

គំនូររបស់លោក សយ សុភាព

គំនូររបស់លោក សយ សុភាព

ប្រជាពលរដ្ឋថតរូបព្រះគោហោះនៅភ្នំត្បែង

រូបសំណាកដែលលោក ហេង រតនា កសាង

រូបសំណាកដែលលោក ហេង រតនា កសាង

ដើមស្វាយកាល

លោក សយ សុភាព ដំណាលរឿងប្រាប់បុគ្គលិក

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ