នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានថ្លែងថា អភិបាល ខេត្ត បាត់ដំបង លោក ប្រាជ្ញ ច័ន្ទ នឹងត្រូវទៅកាន់ដំណែង ជាអភិបាលខេត្តត្បូងឃ្មុំ ដែលទើបតែបង្កើតថ្មី ហើយអភិបាល ខេត្តបាត់ដំបងវិញ ត្រូវជំនួស ដោយ លោក ចាន់ សុផល ប្រធានក្រុមប្រឹក្សាខេត្ត សៀមរាប។
ការថ្លែងរបស់ សម្តេចតេជោ បែបនេះ ត្រូវបានធ្វើឡើង តាមរយៈវិឌីអូខនហ្វើរេន នៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះបើយោងតាមការឲ្យដឹង ពីមន្រ្តី ជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី បានប្រកាសបង្កើតខេត្តថ្មីមួយទៀតឈ្មោះ ខេត្តត្បូងឃ្មុំ ដោយកាត់យក ក្រុងចំនួន ១ និងស្រុកចំនួន ៦ ចេញពីខេត្តកំពង់ចាម ដោយក្នុងនោះមាន ស្រុកត្បូងឃ្មុំ ស្រុក អូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និង ស្រុកមេមត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល