CamNews

តារា 

កីឡាករបាល់ទាត់ម្នាក់ ស្រលាញ់មិត្តស្រីពេក រហូតហ៊ានប្រថុយបង្ហោះរូប Sweet Sweet

ព័ត៌មានកំសាន្ត ៖ កីឡាករបាល់ទាត់ស្មោះស្នេហ៍ គឺលោក Jay chanathip ដែលជាជនជាតិថៃ នឹងមិត្តស្រីរបស់លោក ដែលជាតារាសម្តែង នឹងជាអ្នកដែលពូកែបង្កើតក្បាច់រាំគឺ កញ្ញា Pete Ramey ។ 

មួយរយៈមុន លោក Jay chanathip បានបង្ហើបប្រាប់ Fan ថា លោក និង​កញ្ញា Pete Ramey បានទាក់ទងគ្នាជាលក្ខណៈស្នេហាអស់រយៈពេលជាយូរណាស់មកហើយ គ្រាន់តែលោកមិនទាន់ចង់ឲ្យអ្នកគ្រប់គ្នាបានដឹង ដោយសារតែ chanathip មិនចង់លឺពាក្យចចាមអារាមណាមួយមិនល្អកើតឡើង ធ្វើឲ្យប៉ះពាល់កត្តិយសរបស់មិត្តស្រីតែប៉ុណ្ណោះ ។ 

ប៉ុន្តែមួយរយៈក្រោយមកទើប chanathip សម្រេចចិត្តប្រកាសជាសាធារណៈដើម្បីឲ្យមហាជនបានដឹងថា លោក និង​កញ្ញា Pete Ramey គឺជាសង្សារនឹងគ្នា ដោយមិនអាចប្រកែកបានឡើយ ។ 

ជាការពិតណាស់ លោក chanathip មិនបាននិយាយតែមាត់ថា ស្រលាញ់មិត្តស្រីនោះទេ គាត់ថែមទាំងបានបញ្ជាក់នូវកាយវិការជាច្រើន ដូចជា បង្ហោះរូប Sweet Sweet ដោយលែងខ្វល់ពីពាក្យចចាមអាររាមផ្សេងៗ នឹងបង្ហាញនូវការយកចិត្តទុកដាក់ នឹងក្តីបារម្ភផ្សេងៗ ដែលធ្វើឲ្យមហាជនគិតយល់ថា លោកជាបុរសស្មោះស្នេហ៍ម្នាក់ ចំពោះមិត្តស្រី នឹងទទួលបានការច្រណែន នឹងការកោតសរសើរពីមហាជនជាច្រើនលើសលប់ថែមទៀតផង ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Jay chanathip Pete Ramey