CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ខណ្ឌទួលគោក ចាប់ខ្លួនជន មានឥទ្ធិពល មិនបានក្រោយ ដកកាំភ្លើងបាញ់ ជាច្រើនគ្រាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋ មួយចំនួនបាន សម្តែងក្តីកង្វល់ចំពោះ សុវត្ថិភាព សន្តិសុខគ្រាដែល
ករណី បាញ់បោះជាច្រើនគ្រាប់ បានផ្ទុះកើតឡើងទាំងកណ្តាលយប់ ។ ប្រជាពលរដ្ឋ បានចាត់
ទុកថា ការបាញ់បែបនេះ ជាការបន្លាច ប្រជាពលរដ្ឋ និងចង់សាកកម្លាំង ជាមួយសមត្ថកិច្ចថា
តើ ចាប់ពួកគេបានឬអត់?

 ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ច ដកស្រង់សម្តីថា នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា
ឆ្នាំ២០១៣ មានរថយន្ត ហ្វ័ររេន័រ មួយគ្រឿង ពណ៌ខ្មៅ ដែលបើកបរដោយ បុរសម្នាក់ បានឈប់
រថយន្ត នៅកន្លែងស្ងាត់ ហើយដកកាំខ្លី មួយដើមបាញ់ ជាច្រើនគ្រាប់ ឡើងលើ សង្ស័យចង់ ទម្លុះ
មេឃ ឫមួយខឹង និងនរណាម្នាក់ ទើបបង្កឲ្យ ភាពអណាធិបតេយ្យ ធ្វើឲ្យ ប្រជាពលរដ្ឋ ដែលរស់
ក្បែរនោះ នាំគ្នាភ័យខ្លាចស្មានថា មានករណី ចោរប្លន់ ឬក៏ករណីអ្វីផ្សេង ។

ប្រភពបន្តថា ហេតុការណ៍ ការបាញ់បោះសេរីនេះ បានកើតឡើងកាល ពីវេលាម៉ោង៩និង១០
នាទីយប់ ថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០១៣ នៅចំណុច ក្រោយមន្ទីរពេទ្យ លោកសង្ឃ ស្ថិតនៅតាម
បណ្តោយផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាម ប្រភពព័ត៌មាន ពីនារីម្នាក់ដែលឃើញ ហេតុការណ៍ និងសុំមិនបញ្ចេញ ឈ្មោះ បាន
ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក រថយន្ត ហ្វ័ររេន័រ មួយគ្រឿង ពណ៌
ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរ ក្នុងទិសដៅពី ជើងទៅត្បូង ស្រាប់តែមកដល់ ក្រោយមន្ទីរ
ពេទ្យ លោកសង្ឃ រថយន្តខាងលើ ក៏ឈប់ រួចក៏បាន ឮសម្លេងផ្ទុះអាវុធ ជាច្រើនគ្រាប់ ដែលធ្វើ
ឲ្យមាន ការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ។

នារីរូបនេះបានបន្តទៀតថា ក្រោយពីបុរសខាងលើបានបាញ់អស់ជាច្រើនគ្រាប់ ហើយក៏បើក
រថយន្តតិចៗ ទៅមុខបាត់តែមង្ត ។ បន្ទាប់ពីកើតហេតុប្រហែលជា ២០នាទី ទើបមានកម្លាំងនគរ
បាលមូលដ្ឋាន និងកម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌទួលគោក ចុះមកធ្វើការសាកសួរ នៅ និង
កន្លែងកើតហេតុ រួចក៏មាននារីម្នាក់ ខាងលើ ដែលបានឃើញ ហេតុការណ៍នេះ ផ្ទាល់ភ្នែក ប្រាប់
សមត្ថកិច្ច ដើម្បីស្វែងរក អ្នកដែលបាញ់បោះនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនបង្កបាញ់បោះសេរីខាងលើនេះ ប្រហែលជាគាត់អាងបុណ្យស័ក្កិធំ របស់
ខ្លួន ហើយមើលទៅ ទើបបានជាមកបាញ់បោះសេរី ទាំងកណ្តាល យប់ធ្វើ ឲ្យមានការភ្ងាក់ផ្អើល
បែបនេះ  ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ