ភ្នំពេញ ៖ និស្សិតស្រីម្នាក់ ដែលអះអាង ថា រៀននៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យរួម ជាមួយគូរ
ស្នេហ៍ របស់ខ្លួន និងម៉ូតូស្កុបពីមួយ គ្រឿង ត្រូវបានកម្លាំង នគរបាលខណ្ឌ៧មករា ឃាត់ខ្លួននិង
រឹបអូស ក្រោយ ពីពួកគេបានបង្ក ភាពអនាធិបតេយ្យ បើកម៉ូតូយកដុំថ្មដេញ គប់កញ្ចក់រថយន្ដ
របស់នារីម្នាក់ រួមជាមួយ អ្នកជិះនៅក្នុងរថយន្ដ៤-៥នាក់ទៀត បណ្ដាល ឱ្យបែកកញ្ចក់រថយន្ដ
ផ្នែកខាងក្រោយខ្ទេច ដោយសារតែ ជនបង្ករូបនេះនិងបក្ខពួកខឹង សម្បារនិងអ្នកបើក រថយន្ដ
បានប៉ះពារជា មួយម៉ូតូមិត្ដភក្ដិរបស់ខ្លួន ពេលកំពុង ធ្វើ ដំណើរនៅម្ដុំកន្លែងរង្វង់មូលស្ដារចាស់
ជិត ស្ពានជ្រោយចង្វារ ។
ហេតុការណ៍ភ្ញាក់ផ្អើលក្រោយពីមាន សមត្ថកិច្ចជាច្រើននាក់របស់ខណ្ឌ៧មករាចុះ ទៅជួយអន្ដ
រាគមន៍ និងឃើញមានរថយន្ដ ម៉ាកគាមួយគ្រឿង បែកកញ្ចក់ផ្នែកខាង ក្រោយ បានកើតឡើង
កាលពីវេលាម៉ោង ប្រមាណ១០ និង ២៥នាទី យប់ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៣ ស្ថិតនៅលើ
កំណាត់ផ្លូវ កម្ពុជាក្រោម មុខផ្សារ ស៊ីដនី ក្នុងសង្កាត់មិត្ដ ភាព ខណ្ឌ៧មករា ហើយជនបង្កទាំង
ពីរនាក់ ដែលជាគូរសង្សារនិងគ្នា ត្រូវបាន សមត្ថ កិច្ច ឃាត់ខ្លួនយកទៅសួរ នៅអធិការដ្ឋាន
នគរ បាលខណ្ឌ៧ មករា ដើម្បីចាត់វិធានការតាម ផ្លូវ ច្បាប់ ចំពោះសកម្មភាពបែបអនាធិប
តេយ្យនៅក្នុងសង្គម ដែលខ្លួនបានប្រព្រឹត្ដ យ៉ាងដូច្នេះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ជនបង្ករូបនេះឈ្មោះ ឃិន ចាន់
វលក្ខ អាយុ ២២ ឆ្នាំ ហើយអះអាង ប្រាប់សមត្ថកិច្ចថា ខ្លួនជានិស្សិត នៅវិទ្យា ស្ថានវ៉ាន់ដា
គណនេយ្យដោយឡែកមិត្ដប្រុសរបស់នាង មិនទាន់ត្រូវបានបញ្ជាក់អត្ដសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានពីសាក្សី ដែលឈរមើល ព្រឹត្ដិការណ៍នេះ បាននិយាយថា មុនពេល កើតហេតុ
និស្សិតបង្ក ឈ្មោះឃិន ចាន់វលក្ខ និង មិត្ដប្រុសរបស់ខ្លួន បើកម៉ូតូឌុបគ្នាម៉ាក ស្កុបពី ពណ៌
ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BF-7537 រួមជាមួយមិត្ដភក្ដិរបស់ខ្លួន មួយ ចំនួនទៀត បាន
ធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិ លេខ៦អា ដោយឆ្លងកាត់ស្ពានជ្រោយ ចង្វារក្នុងទិសដៅពី
កើតមកលិច ។
សាក្សីបានបន្ដទៀតថា នៅពេលដែលពួក គេធ្វើដំណើរមកដល់រង្វង់មូលស្ដារចាស់ ពេល
នោះ មិត្ដភក្ដិ របស់ ជនបង្ករូបនេះម្នាក់ដែល បើកម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាក
លេខ បានជ្រុលទៅប៉ះ រថយន្ដម៉ាកគាមួយ គ្រឿង បណ្ដាលឱ្យបែកស្ដុបរថយន្ដផ្នែកខាង
ក្រោយ ប៉ុន្ដែអ្នកបើករថយន្ដជា ស្ដ្រីម្នាក់ និង អ្នករួមដំណើរក្នុងរថយន្ដ៤-៥នាក់ផ្សេង ទៀត
មិនបានឈប់រករឿងនោះឡើយ ដោយ បន្ដដំណើរទៅ មុខ ទៀត ប៉ុន្ដែផ្ទុយទៅវិញ និស្សិត
រូបនេះ មានការខឹង សម្បារដោយ ឃើញមិត្ដភក្ដិរបស់ ខ្លួនដួលម៉ូតូ ក្រោយពីប៉ះ ពារជាមួយ
រថយន្ដនោះ ក៏ឱ្យសង្សារបើកម៉ូតូ យ៉ាងលឿន រួចហើយយកដុំថ្មទៅគប់រថយន្ដ បណ្ដាលឱ្យ
បែកកញ្ចក់ផ្នែកខាងក្រោយពេល ធ្វើដំណើរទៅដល់មុខផ្សារស៊ីដនី សង្កាត់មិត្ដ ភាព ខណ្ឌ៧
មករា បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយ អន្ដរាគមន៍
ដោយឃាត់ពួកគេទាំងពីរនាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវ ច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល