CamNews

ប្លែកៗ 

ប្តីអាក្រក់ប្រពន្ធស្អាត ល្បីពេញអិនធឺណិតពេលនេះចេញមុខបកស្រាយរឿងជិវិតអាពាហ៍ពិពាហ៍ ក្រោយរៀបការបាន២ ឆ្នាំ

ប្លែកៗ ៖ រយៈពេល ២ ឆ្នាំបានកន្លងផុត ចាប់តាំងពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធមួយគូនេះ ដែលគេនិយាយហៅថា ប្តីអាក្រក់ ប្រពន្ធស្អាត នោះទទ្ទឹមនឹងនេះដែរបានសង្កេតឃើញថា ប្តីប្រពន្ធមួយគូនេះកំពុងតែជិវិតសសប្បាយរីករាយនិង ស្រលាញ់គ្នាខ្លាំងណាស់ ។ 

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ អាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធមួយគូនេះ ត្រូវបានបង្ហោះនៅលើប្រពន្ធផ្សព្វផ្សាយជាច្រើន ហើយនាំឲ្យមានការរិះគន់យ៉ាងច្រើនផងដែរ ។ 

អ្វីដែលនាំឲ្យមានការកត់សម្គាល់នោះគឺរូបរាងខាងក្រៅរបស់កូនកំលោះ ត្រូវបានខូចខាត ហើយជាពិសេសគឺមុខរបស់គាត់ គឺត្រូវបានខូចខាតអស់ ៩០% ទៅហើយដោយសារតែគាត់បានជួបគ្រោះថ្នាក់ដោយឧប្បត្តិហេតុ នៅក្នុងឆ្នាំ ២០០១ លោក Tran Lam កើតនៅក្នុងឆ្នាំ ១៩៩១ នៅក្នុងទីក្រុង ហូជីមិញ ។ រីឯកូនក្រមុំរបស់លោក មានឈ្មោះថា Thu Hien នាងកើតនៅក្នុង ១៩៩៣ ហើយគឺជាក្មេងស្រីម្នាក់ដែលស្រស់ស្អាត ឆ្លាតនិងគួរឲ្យស្រលាញ់ថែមទៀតផង ។ 




អាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធ នេះ បានធ្វើឲ្យមនុស្សជាច្រើនមានការសង្ស័យ និងចោទសួរថាតើអាពាហ៍ពិពាហ៍ នេះគឺជា សេចក្ដីស្រឡាញ់ពិត ពីភាគីទាំងពីរ ? មានមនុស្សជាច្រើនមានការសង្ស័យថា ការស្រលាញ់គឺជារឿងដែលមិនពិតនោះទេ ដែលនារីស្រស់ស្អាតម្នាក់នេះ ត្រូវរៀបការជាមួយបុរសម្នាក់ដែលមានមុខមាត់ដូចមនុស្សពិការយ៉ាងនេះ ។ 

កូនក្រមុំ Thu Hien បាននិយាយថា ចាប់តាំងពីថ្ងៃថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកយើង ហើយកន្លងមកមានមនុស្សជាច្រើននិយាយមិនល្អ ប៉ុន្តែនាងមិនដែលមានការសោកស្តាយដែលមានប្តីមុខមាត់មិនស្អាតនោះទេ ។ ហើយប្តីរបស់នាងក៍បាននិយាយថា គាត់នឹងខំប្រឹងរស់តទៅទៀតដើម្បីខ្លួនឯងនិង គ្រួសារដោយមិនខ្វល់ពីពាក្យសម្តីរបស់អ្នកដទៃនោះទេ អ្វីសំខាន់គឺគ្រួសារយើងចេះស្រលាញ់គ្នានឹងរបស់នោះឲ្យបានសុខ ៕






ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kenh14