CamNews

កំសាន្ត 

រំភើបជំនួស នៅពេល Xu Bin និយាយស្វាគមន៍បែបនេះ ចំពោះសមាជិកថ្មី

កំពូលតារាប្រុស Xu Bin និងភរិយារបស់លោក ស្វាគមន៍ដោយក្ដីរំភើប ចំពោះបុត្រទី២ របស់ពួកគេ ។  កាលពីថ្ងៃទី ១២​ ខែមីនា តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះ បានបង្ហោះ រូបភាពដៃបីកូនស្រីទើបសម្រាលរបស់លោក នៅលើគណនី Instagram របស់លោក ព្រមទាំងរូបភាពមួយសន្លឹកទៀតនៃភរិយា និងបុត្រទាំងពីររបស់ពួកគេ ។ គូភរិយាទាំងពីរនាក់នេះ​ បានចំណងដៃកូនប្រុសអាយុ ២ ឆ្នាំ ម្នាក់ដែរ ។  



លោក Xu Bin បានសរសេរនៅលើការបង្ហោះនោះថា៖ “ ខ្ញុំចង់ចែករំលែកដំណឹងល្អជាមួយអ្នកទាំងអស់គ្នា ។ យើងបានបន្ថែមសមាជិកថ្មីម្នាក់ទៀតហើយ គឺកូនស្រីតូច មកក្នុងគ្រួសាររបស់យើង ។ វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងពរពោះកូនរយៈពេល ១០ ខែ ហើយអ្នកម្ដាយ និងកូនស្រី មានសុខភាពល្អណាស់ ។ សូមអរគុណចំពោះមិត្ដភក្ដិទាំងអស់គ្នា សម្រាប់ការជូនពររបស់អ្នកទាំងអស់គ្នា “។

 “បេះដូងរបស់ខ្ញុំ ដែលពោរពេញដោយក្ដីបារម្ភ បានធូរស្រាលហើយ ។ យើងបានទៅមន្ទីរពេទ្យសម្រាលយ៉ាងរីករាយ ចូលបន្ទប់សម្រាលទាំងភ័យអរ ហើយឥឡូវនេះ ម្ដាយ និងកូនមានសុខភាពល្អណាស់ ។ ខ្ញុំមានអារម្មណ៍ថា ចិត្ដរបស់ខ្ញុំ ភ័យអរ ដូចជាការជិះនៅលើកន្រ្តកវិលអីចឹង( roller coaster) ។ ប្រពន្ធសម្លាញ់ អូនលំបាកហើយ ! កូនស្រីសម្លាញ់ប៉ា! ស្វាគមន៍ ចំពោះការមកកាន់ពិភពលោកនេះ” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ asiaone