ខេត្តកណ្តាលៈ ស្រ្តីវ័យចំណាស់ម្នាក់ជិះកង់ ដើរលក់បន្លែនៅតាមភូមិ ដោយជិះទៅដល់លើ
ស្ពាន ក្នុងស្ថានភាពតូចចង្អៀត ក៏មានរថយន្តមួយគ្រឿង ប្រភេទដឹកទំនិញ ធុនធំ បើកមកដល់
ឡើងលើស្ពានដែរ ក៏ប៉ះកញ្ឆេបន្លែ ដួលចូលកង់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ
តែម្តង ។ ភ្លាមៗនោះអ្នកបើកបរ រថយន្តចុះចេញពី រថយន្តគេចខ្លួនបាត់ ហេតុការណ៍នេះ កើត
ឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ
ផ្លូវលំ លើស្ពានវត្តពោធិ៍ ភូមិវត្តពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ បាវ គី អាយុ ៦២ឆ្នាំ មានមុខ
របរដើរលក់បន្លែ រស់នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត កណ្តាល ស្លាប់ភ្លាមៗ
នៅនឹងកន្លែងតែម្តង ។ ចំណែកឯរថយន្តបង្ក ម៉ាកពុយហ្យ៊ូពណ៌ខៀវ លាយលឿង ប្រភេទ ៨
តោន ពាក់ស្លាកលេខ 3B-0921 អ្នកបើកបរពុំត្រូវ បានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពី
កើតហេតុរត់គេចខ្លួនបាត់។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជិះកង់និងដឹកកញ្ឆេបន្លែ ដើរលក់ក្នុង
ភូមិមួយទៅភូមិ លុះដល់ចំណុច លើស្ពានកើតហេតុ ក៏មានរថយន្ត មួយគ្រឿងធុនធំ បើកច្រាស
ទិសគ្នា ពីត្បូងទៅជើង ដោយស្ថានភាពស្ពានតូចចង្អៀត ក៏បានប៉ះជាមួយនឹងកញ្ឆេដឹកបន្លែរបស់
ជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាត ជន រងគ្រោះ ចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹង
កន្លែងកើតហេតុតែម្តង។ ចំណែកឯអ្នកបើកបររថយន្ត បន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្ត
គេចខ្លួន ទៅ បាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ ត្រូវបានគរបាលអូស យកទៅ
រក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ផ្នែកចរាចរ និងសណ្តាប់ធ្នាប់ខេត្ត រីឯសព ជនរងគ្រោះ
ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕