ភ្នំពេញ៖ មន្រ្តីយោធា ដែលបម្រើការងារ នៅអង្គភាព កងពលតូចលេខ៧០ (ង៧០) ម្នាក់ បាន
រងរបួស យ៉ាងធ្ងន់ធ្ងរ ចំត្រង់ក្បាល ហូរឈាមជោគអាវ របស់ខ្លួន ដោយសារតែ មន្រ្តីនគរបាលពីរ
នាក់ ដែលសាក្សីអះអាងថា ជាមន្រ្តីនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍កា
កាប ចាក់ វាយ និងកូនសោរម៉ូតូ ពីព្រោះតែមានជម្លោះពាក្យសម្តីជាមួយគ្នា រឿងជិះម៉ូតូ ប្រជែង
នៅតាមផ្លូវ។
ហេតុការណ៍ចាប់វាយ មន្រ្តីយោធានៅអង្គភាព កងពលតូចលេខ៧០ បណ្តាលឲ្យរងរបួសធ្ងន់ យ៉ាង
ដូច្នេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាម
ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កា
កាប ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍ ពីជនរងគ្រោះ ដែលហូរឈាមជោគក្បាល បាននិយាយថា មុនពេលកើតហេតុ
លោកបានជិះម៉ូតូម៉ាក ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ
ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក សេ១២៥
ពាក់ស្លាកលេខភ្នំពេញ 1AQ-2940 បើកដោយបុរសម្នាក់ និងជិះពីក្រោយដោយនារីម្នាក់ និងម៉ូតូមួយ
គ្រឿងទៀត ម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1AB-2192 ក្នុងទិសដៅ ពីលិចទៅកើតហេតុដូចគ្នា។
ជនរងគ្រោះបាន បន្តទៀតថា នៅពេលដែលខ្លួនបាន ជិះមកដល់ចំណុចកើតហេតុនោះ ស្រាប់តែជន
បង្ក បានបើកប្រជែងម៉ូតូរបស់ខ្លួន ពេលនោះលោកបាន ស្រែកប្រាប់ថា កុំជិះលឿនពេក និងកុំប្រជែង
គេខ្លាំងពេក ស្រាប់តែធ្វើឲ្យពួកគេ មានកំហឹង និងចង់បង្ហាញភាពខ្លាំង ចំពោះនារី ដែលជិះជាមួយផង
នោះ ក៏បានឈប់ម៉ូតូ និងស្ទុះទៅ ចាប់ក្រៀក វាយ និងយកកូនសោរ ទៅចាក់ ចំក្បាល បណ្តាលឲ្យ
ហូរឈាម ស្រោចខ្លួនតែម្តង។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានបន្តទៀតថា នៅពេលមានរឿងនេះកើតឡើងបានបណ្តាល
ឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ក៏ជនដៃដល់ ទាំង៣នាក់ ក្នុងនោះ
បុរសទាំងពីរនាក់ ត្រូវគេអះអាងថាជាមន្រ្តីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍
នគរបាលកាកាបនោះ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុក ម៉ូតូនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន គេបញ្ជូនទៅ ព្យាបាល នៅមន្ទីរពេទ្យ ហើយកំពុងរៀបចំដាក់
ពាក្យបណ្តឹងទៅ សមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍។ យ៉ាងណាក៏ដោយ ជនបង្កទាំងពីរនាក់ និងនារី
ដែល ជិះពីក្រោយ គ្មាននរណាម្នាក់ ស្គាល់ឈ្មោះនោះទេ ខណៈជនរងគ្រោះមានឈ្មោះ រស្មី៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល