CamNews

ព័ត៌មានជាតិ 

និស្សិតភូមិន្ទ កសិកម្មចំការដូង ជិះម៉ូតូប្រដេញគ្នា ជ្រុលបុក បង្កោលភ្លើងដួល ប្រកាច់របួស ធ្ងន់ម្នាក់

ភ្នំពេញ៖ យុជនមួយក្រុម ដែលជានិស្សិត នៅសកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង បានជិះ
ម៉ូតូពីរគ្រឿង ប្រដេញគ្នាតាម បណ្តោយផ្លួវចំការដូង ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូត
បុក បង្កោលភ្លើងបំភ្លឺផ្លូវ នៅខាងជើង សង្កាត់ជើងឯក ក្នុងខណ្ឌដង្កោ បណ្តាលឲ្យយុវជន ម្នាក់
ដួលបោកផ្ទប់នឹង បង្កោលភ្លើងបាក់ ភ្លៅម្ខាង និងពីរនាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង
១០និង១៥នាទីព្រឹក ថៃ្ងទី១២ ខែមីនា ឆ្នាំ២០១៣។

នគរបាលចរាចរខណ្ឌដង្កោ ដែលចុះទៅពិនិត្យ និងវាស់វែងដល់កន្លែងកើត ហេតុបានឲ្យដឹងថា៖
និស្សិតទាំងបីនាក់ ដែលរងរបួសក្នុង ហេតុការណ៏ខាងលើនេះទី១ឈ្មោះ ប៊ុត ម៉េងហុង ភេទប្រុស
អាយុ១៨ឆ្នាំ ជានិសិ្សតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅសង្កាត់ផ្សាដើមថ្កូវ
ខណ្ឌចំការមន ទី២ មានឈ្មោះ បុរី អាយុ២៣ឆ្នាំ ជានិសិ្សតដូចគ្នា ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ
ខណ្ឌដង្កោ ត្រូវរង របួសបាក់ភ្លៅខាងស្តាំ ដោយឡែកអ្នកទី៣ឈ្មោះ លី សីហា ភេទប្រុស អាយុ
១៨ឆ្នាំ ជានិស្សិត រៀននៅវិទ្យាស្ថាន វិទ្យាសាស្ត្រអគ្គិសនី ហើយពួកគេជិះម៉ូតូម៉ាក SUZUKINEX
ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 1BR-3157 ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេសង្កេតឃើញ និស្សិតរងគ្រោះ
ទាំង៣នាក់បានជិះម៉ូតូ មួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ប្រណាំងជាមួយម៉ូតូធន់ធំ មួយ
គ្រឿងតាម បណ្តោយ ផ្លូវចំការដូងក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកហួសសង្កាត់ជើងឯក
ជាង ១០០ម៉ែត្រ យុវជនរង គ្រោះបានរេចង្កូតទៅខាងស្តាំ ដៃបុកបង្កោលភ្លើងបំភ្លឺផ្លូវពេញ ទំហឹង
តែម្តង ដែរបណ្តាលឲ្យយុវជន ដែលជានិស្សិត ទាំង៣នាក់ម្នាក់បាក់ភ្លៅនិងពីរនាក់ទៀត របួសធ្ងន់
និងស្រាលបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀតភ្លាមៗ។ ចំណែឯម៉ូតូត្រូវសមត្ថ-
កិច្ច អូសយកមករក្សាទុកនៅអធិការរដ្ឋាន ខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ