CamNews

តារា 

អីយ៉ាស់! បុរសសង្ហា នីកូ ពត់ធ្មេញចឹងទៅ កាន់តែសង្ហាមួយកំរិតទៀត!

ព័ត៌មានកំសាន្ត ៖ យើងសង្កេតឃើញថា ភាគច្រើននៃតារាល្បីៗកំពុងតែពេញនិយមជាមួយនិង ការកាបធ្មេញដែកយ៉ាងខ្លាំង ដូចជាតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ទើបតែដោះចេញកាលពីពេលថ្មីៗនេះទេ ក្រោយពីកាបដែកជាប់អស់រយៈពេលជាង ២ ឆ្នាំ ។ 

ដោយយោងតាមរូបថតតាមរយៈគណនី instagram របស់តារាចម្រៀងរូបសង្ហា លោក នីកូ ឥលូវនេះយើងសង្កេតឃើញថា លោកក៏បានកាបធ្មេញដែកដែរ ហើយកាន់តែធ្វើឲ្យមហាជនកោតសរសើរថា ស្រស់សង្ហាថែមមួយកំរិតទៀតក្រោយពីបានកាបធ្មេញបែបនេះ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់ កំពូលតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Nico