- បុរសម្នាក់ទៀតបានស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតស្លាប់ ពេលបញ្ជូន
ទៅដល់មន្ទីរពេទ្យ ដោយឡែក បុរស ២នាក់ផ្សេងទៀត ក៏ត្រូវរងរបួសធ្ងន់ស្រាល ដោយសារពួកគេ
ជិះម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ
២០១៣ ស្ថិតនៅច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់ដែលស្លាប់បាត់បង់ជីវិត នៅ
កន្លែងកើតហេតុ ខាងលើមានឈ្មោះ សឿន ព្រំចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាមន្រ្តីកងរាជ
អាវុធ ស្នាក់នៅផ្លូវលខ ៦១៦ ផ្លូវ លេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានជិះម៉ូតូធុនធំ
ម៉ាក ប៉ាចារ ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-9319 ជិះធ្វើដំណើរតាមបណ្តោយ
ផ្លូវ លេខ ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះក្នុងល្បឿនលឿន វ៉ាជាមួយរថយន្តមិន
ស្គាល់ម៉ាកមួយគ្រឿង បណ្តាលឲ្យរេចង្កូតទៅបុកជាមួយម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាក លេខ
កណ្តាល 1D-5814 ដែលកំពុងជិះឌុបគ្នា ៣នាក់ ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត
យ៉ាងលឿនដូចគ្នា ទើបបណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ដួលគរគ្នារងការខូចខាត និងបុរសម្នាក់ឈ្មោះ
សឿន ព្រំចិត្រ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុចំណែក ៣នាក់ទៀត
ត្រូវបញ្ជូនទៅសង្គ្រោះ ក្រោយពេលកើតហេតុភ្លាមៗ ប៉ុន្តែជាអកុសលពេលដឹកបញ្ជូន ទៅដល់មន្ទីរ
ពេទ្យស្លាប់ម្នាក់ថែមទៀត ។
សមត្ថកិច្ចមូលដ្ឋានបានបន្តថា ហេតុការណ៍នេះ ត្រូវបាននគរបាលជំនាញ ចុះមកវាស់វែងអូសយក
ម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយ
នាពេលក្រោយ។
ចំណែកសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ គ្រោះថ្នាក់
បង្កឡើងដោយ ភាគីទាំង ២ ជិះម៉ូតូលឿនដូចគ្នា ហើយដល់ចំណុចកើតហេតុ ភាគីម៉ូតូធុនធំជិះវ៉ា
រថយន្តទើបរេចង្កូតបុកម៉ូតូស្មាស់ ទាំងកម្រោលតែម្តងទៅ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់ទៀតបានស្លាប់ បន្ទាប់ពីបញ្ជូនមក
ដល់មន្ទីរពេទ្យ ។ បច្ចុប្បន្នសព ជនរងគ្រោះ កំពុងកម្កល់នៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូរៀត (ពេទ្យ
រុស្ស៊ី) ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ ហើយសមត្ថកិច្ច
អំពាវនាវ ឲ្យសាច់ញាតិ មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល