ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស របស់ក្រសួងមហាផ្ទៃ ដោយមានការ
ដឹកនាំពី មន្រ្តីតុលាការ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បានចុះបង្ក្រាប ទីតាំងហាង
កាហ្វេ យីហោ រីករាយ បង្កប់សេវា រកស៊ីផ្លូវភេទ ស្ថិតនៅទល់មុខផែថ្ម តាមបណ្តោយផ្លូវ
ព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ។
មន្រ្តីនគរបាល ដែលបានចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានឲ្យដឹងថា ក្នុងការ
បង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន បុរស ចំនួន២នាក់ និងនារីម្នាក់ ខណៈនារីរក
ស៊ីផ្លូវភេទ ជិត១០នាក់ផ្សេងទៀត បានរត់គេចខ្លួនអស់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល