កុមារីឈ្មោះ Saffron Pledger មានអាយុ 3ឆ្នាំអាចនឹងត្រូវមានឈ្មោះក្នុងបញ្ជីរឈ្មោះនៃ
អង្គការមួយឈ្មោះ Mensa ដែលជាសមាគមន៍មួយប្រមូលផ្តុំសុទ្ធតែមនុស្សដែលមានភាព
វៃឆ្លាតបំផុតនៅលើផែនដីយើងនេះ ។
តាម The Sun បានអោយដឹងថាកាលពីកុមារី Saffron Pledger មានអាយុបានពីរខែកន្លះ
នាងត្រូវបានក្រុមវេជ្ជបណ្ឌិតធ្វើការពិនិត្យសុខភាព ពេលនោះគ្រូពេទ្យបានពិនិត្យឃើញថា
ចំនេះដឹងរបស់នាងមានកំរិតមួយយ៉ាងខ្ពស់គឺស្មើនឹងកុមារ អាយុ 5ឆ្នាំ ។ បន្ទាប់ពីការធ្វើ
តេស្តពីសំណាក់អ្នកជំនាញបានបង្ហាញថាកំរិ IQ របស់កុមារី Saffron Pledger ទទួលបាន
140 ពិន្ទុ មានភាពលើសគ្នាជាមួយ IQ ជាមធ្យមរបស់ប្រជាជន អង់គ្លេស ចំនួន 40 ពិន្ទុ ។
ទើបតែអាយុបានបីឆ្នាំតែ Saffron Pledger អាចអាន និងសរសេរអក្សរបានយ៉ាងស្ទាត់
ជំនាញ នាងអាចរាប់លេខបានរហូតដល់ 50 និងអាចដោះស្រាយលំហាត់លេខពីរខ្ទង់
បានទៀតផង ។ Saffron Pledger មានការចងចាំបានយ៉ាងល្អ គ្រាន់តែបានស្តាប់ការអាន
សៀវភៅមួយដង នាងអាចយល់បានពីខ្លឹមសារនៃះអត្ថបទ និងធ្វើការនិទានឡើងវិញបាន
ផងដែរ ។
ក្រុមគ្រូពេទ្យបាននិយាយថាចំនេះដឹងទាំងនេះគឺនាងទទួលបានពីឪពុករបស់នាងឈ្មោះ
Danny Pledger មានអាយុ 23ឆ្នាំ ដែលជាមនុស្សម្នាក់ទទួលបានពានរង្វាន់ចំនួន 8លើក
រួចមកហើយនៅក្នុងកម្មវិធីឆ្លើយសំនួររហ័សរបស់ ទូរទស្សន៍ Channel 4 របស់អង់គ្លេស ។
ចំនែកម្តាយរបស់កុមារី ឈ្មោះ Kirstie Pledger អាយុ 23ឆ្នាំ ជាអ្នករចនាម៉ូដសំលៀកបំពាក់
បានអោយដឹងផងដែរថាកូនរបស់គាត់អាចនិយាយបាននូវពាក្យខ្លះតាំងពីនាងមិនទាន់ចេះ
អង្គុយម៉្លេះ លុះពេលនាងមានអាយុបាន 18ខែ នាងអាចនិយាយបានកាន់តែច្រើនរួមមាន
ទាំងនិយាយជាឃ្លាផ្សេងៗផងដែរ ។ ចំពោះពិន្ទុ 140 នេះកុមារី Saffron Pledger មាន IQ
ស្មើនឹងលោកស្រីក្រសួងការបរទេសអាមេរិច លោកស្រី Hillary Clinton និងអ្នកចំរៀង
Madonna ។
កុមារី Saffron Pledger បានអោយដឹងថានាងមានការរីករាយណាស់ប្រសិនបើបានក្លាយ
ជាសមាជិករបស់ Mensa ។ប្រសិនបើទទួលបានពិន្ទុ 140 លើការធ្វើតេស្តរបស់ Mensa
ទៀតនោះ កុមារី Saffron Pledger នឹងក្លាយជាមនុស្សម្នាក់ក្នុងចំនោម 2%នៃមនុស្សដែល
មានកំរិតយល់ដឹងខ្ពស់បំផុតនៅលើផែនដីនេះ ។ ម្យ៉ាងទៀតនាងនឹងក្លាយជាមនុស្សម្នាក់
ដែលមានចំនេះដឹងវ័យក្មេងបំផុតដែលត្រូវមានឈ្មោះក្នុងបញ្ជីររបស់ Mensa ។ ចំពោះ
កុមារដែលមានកំរិត IQ ខ្ពស់និងវ័យក្មេងបំផុតរបស់ Mensa បច្ចុប្បន្នមានឈ្មោះថា
Elise Tan Roberts រស់នៅទីក្រុង London ពេលដែល Mensa ទទួលជាសមាជិកកុមារនោះ
មានអាយុ 2ឆ្នាំ 4ខែ ៕