Marble គឺជាឈ្មោះរូងថ្មមួយដ៏ស្រស់ស្អាត នៅលើផ្ទៃទឹកសមុទ្រ ដ៏មិនគួរឱ្យជឿ ដែលមានទីតាំងស្ថិតនៅ តំបន់ Patagonia ប្រទេស Chile។ រូង Marble ពោរពេញទៅដោយទេសភាព ប្លែកៗ គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងបរិយាកាសធម្មជាតិនៅជុំវិញ ដ៏ទាក់ទាញ ជាពិសេស ទឹកសមុទ្រពណ៌បៃតង ខៀវស្រងាត់ នៅក្នុងរូងថ្ម Marble ពេលត្រូវនឹងពន្លឺព្រះអាទិត្យ បានចាំងពន្លឺដូចជាពន្លឺភ្លើង ដ៏ស្រស់បំព្រង ពេញរូងថ្ម បង្កើតបានជា ទិដ្ឋភាពមួយ ដ៏អស្ចារ្យ។
ភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចធ្វើដំណើរទៅកំសាន្តនៅក្នុងរូងថ្មពណ៌បៃតង ដ៏ស្រស់ស្អាតនេះ បានតាមរយៈពេលការជិះទូក ចូលទៅក្នុងរូងថ្មនេះ ដើម្បីទស្សនាកំសាន្ត នូវទិដ្ឋភាព ប្លែកៗ ដ៏ស្រស់ស្អាតជាច្រើន កម្រមាន នៅក្នុង រូងថ្ម និង ផ្តិតយករូបភាព នៅទីនោះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces