ស្ទើរតែមិនគួរអោយជឿ ៖ ទារកតូច ដែលត្រូវបានគេ មាន ជំនឿជាក់អោយដឹងថា ម្តាយបោះបង់ ចោលនៅក្នុងប្រទេសឈីលីនោះ ត្រូវបានក្រុមការងារ ជួយសង្គ្រោះហើយ បន្ទាប់ពី គេអាចបន្ត រស់រានមានជីវិតបាន ដោយសារតែ ការបំបៅដោះឆ្កែ ។
ស្ថិតនៅក្នុងវ័យទើបតែ ២ ឆ្នាំ ទារកតូចរូបនេះ នៅ ថ្ងៃទី ១០ ខែកញ្ញា កន្លងទៅនេះ ត្រូវបានគេ ប្រទះឃើញ ថាត្រូវ បាន បំបៅដោះ ដោយ សត្វសុនខ ពីផ្ទះអ្នកជិតខាងមួយក្បាល ដែលមាន ឈ្មោះថា Reina មានទីតាំង នៅក្នុងក្រុង Arica ភាគខាងជើង រដ្ឋធានី Santiago ប្រទេសឈីលី ។ បើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន អនឡាញ អោយដឹងថា ក្មេងប្រុសតូច រងគ្រោះជាខ្លាំង ជាមួយនឹង កង្វះខាត អាហាររូបត្ថម្ភ ក៏ដូចជា ទទួលរងនូវជម្លឺឆ្លង សើស្បែក ជា ដើម ។ មានការនាំខ្លួនគេ ទៅសម្រាក និង ព្យាបាល នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាជ្ញា ធរជាមន្រ្តី ប៉ូលីស ចុះអន្តរាគមន៍ ។ ជាការពិត ទំព័រសារព័ត៌មាន អង់គ្លេស ដេលីម៉ែល ចុះផ្សាយ ច្បាស់ៗ អោយ ដឹងថា ទារកតូច ត្រូវបានជួយសង្គ្រោះ ពីភាពស្រែកឃ្លាន ដោយសារការបៅដោះ សត្វឆ្កែ មួយក្បាល ខាងលើ ។ ប្រភពសារព័ត៌មាន ដដែល បន្តអោយដឹងថា ក្រោយមកទៀត គេ បាន ឃើញ វត្តមានម្តាយ ស្ថិតនៅក្នុងស្ថានភាពស្រវឹង បង្ហាញខ្លួនឡើង នៅឯមន្ទីរពេទ្យ ប៉ុន្តែ ពុំ មាន ការ ចាប់ឃាត់ខ្លួនអ្វីនោះទេ ពីព្រោះ កូនតូច ត្រូវបានអះអាងថា គ្មានហានិភ័យ ប៉ះពាល់ ខ្លាំង ដល់រាងកាយ ។ ក្រោយពីសម្រាក និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ទារកតូច បានចាកចេញ ពី មន្ទីរពេទ្យ ខណៈបច្ចុប្បន្នភាព ស្ថិតក្រោមការមើលថែ ពីសំណាក់អាជ្ញាធរសុខាមាលភាពទារក នៅក្នុងប្រទេស ឈីលី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន