CamNews

ព័ត៌មានអន្តរជាតិ 

ទាក់ទងគ្នា តាមអ៊ិនធើណេត លក់ចេញ ទិញចូល ទារិកា កើតបាន ២ ថ្ងៃក្នុងតម្លៃ ១០២ ដុល្លារ ជាលទ្ធផលដេកគុក

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ឯកសារ មេធាវី បង្ហាញអោយដឹង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អោយដឹងថា ព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់ បុរសម្នាក់ នៅក្នុងប្រទេស ឈីលីក្នុងការដោះ ដូរទារិការម្នាក់ តាមអ៊ិនធើណេត ក្នុងតម្លៃ ១០២ ដុល្លារ នេះបើតាមការដកស្រង់ អត្ថបទ    ផ្សាយពី គេហទំព័រ អាស៊ីវ័ន ។


ដឺកាបណ្តោះអាសន្ន អះអាងអោយដឹងថា ទារិកាតូចរូបនេះ ត្រូវ   បាន     ប្រគល់ទៅអោយ អ្នកទិញ ដោយដៃម្តាយរបស់នាងដោយផ្ទាល់ មានវ័យទើបតែ ១៨ ឆ្នាំ​កាលពីថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០១៣ កន្លង ទៅ ពោល រយៈពេល ២ ថ្ងៃបន្ទាប់ពីទារិកាតូចកើត ជាថ្នូរនឹងសាច់ប្រាក់  មួយ ចំនួន ក្នុងការពរពោះ ឆ្លងទន្លេ និងចិញ្ចឹមគេរយៈពេល ២​ ថ្ងៃកន្លងមកនេះ នៅឯមន្ទីរពេទ្យ Santiago ។

គួរបញ្ជាក់ថា ករណីនេះ បានធ្វើអោយអាជ្ញាធរ មានចំណាប់អារម្មណ៍ ជា ខ្លាំង អំឡុងខែ មករា ដើម ឆ្នាំ ២០១៤ បន្ទាប់ពីបុរសជាឪពុក ទារិកា បានដាក់ពាក្យប្តឹង ថាមានករណី   ចា ប់ជម្រិតកូនស្រីតូច របស់ខ្លួន ។

សេចក្តីរាយការណ៍ អោយដឹងថា ក្រោយពីបានដោះដូរទិញ ទារិកាតូចបានសម្រេចហើយនោះបុរស ជាជនជាប់ចោទ បេក្ខភាពអ្នកទិញ លោក  Juan   Carlos  Pacheco  បានយកទារិកា ទៅរស់នៅជា មួយនឹងដៃគូរបស់ខ្លួន ដោយបានចាត់ទុកគេជា  កូនស្រី  និងបានដាក់ឈ្មោះ តាមត្រកូលគាត់ថែម ទៀតផង ។ ដោយឡែក ព្រះរាជអាជ្ញា ក៏កំពុងតែធ្វើការពិចារណា ទៅលើការកាត់ទោសជនសង្ស័យ ជាប់ពាក់ព័ន្ធទាំងអស់ ដែលនៅក្នុងនោះ ពួកគេអាចប្រឈមមុខ    នឹង ជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ រួមមានដូចជា ស្រ្តីជាម្តាយ នាង Veronica Carrera (អ្នកលក់  )  លោក   Juan Carlos Pacheco (អ្នកទិញ) ស្របពេលដែលរឿងក្តី នឹងត្រូវសម្រេចនៅថ្ងៃទី ១១ វិច្ឆិកា ខាងមុខនេះ ។ គួររំឭកថា ជន សង្ស័យជាប់ពាក់ព័ន្ធមួយចំនួនផ្សេងៗទៀត រួមានដូចជា ម្តាយមីង ទារិកា និង ជីដូនទារិកាអាចនឹង ត្រូវចោទប្រកាន់ និងផ្តន្ទាទោស ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news chile Baby Internet