CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសអាសន្ន រលកយក្ស ស៊ូណាមិ ខណៈ កម្លាំងរញ្ជួយដី ខ្លាំង ៨,៣ រ៉ិចទ័រ វាយប្រហារ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិ រញ្ជួយដី ដ៏មានឥទ្ធិពល បានវាយប្រហារ ទៅលើភាគកណ្តាល ប្រទេស ឈីលី នាំអោយសំណង់អាគារ ខ្ពស់ទាប តូចធំ រងនូវផលប៉ះពាល់ជាខ្លាំងជាពិសេសនៅ ក្នុងរដ្ឋធានី Santiago។កម្លាំងរញ្ជួយដល់ទៅ ៨,៣ រ៉ិចទ័រ មានមូលដ្ឋានចេញពីភាគកណ្តាលឈូង សមុទ្រ ដែលមានរយៈចម្ងាយប្រមាណ ២៣២ គ.ម ភាគខាងជើងឆៀង ខាង​ លិច Santiago បាន នាំអោយមានការប្រកាសអាសន្ន រលកយក្ស ស៊ូណាមិ ពី មជ្ឈមណ្ឌលប្រកាសអាសន្នរលកយក្ស ស៊ូណាមិ ប៉ាស៊ីហ្វិកឬ The Pacific Tsunami Warning Center "widespread hazardous tsunami waves are possible" ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ហោចណាស់  ជនរងគ្រោះម្នាក់  បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគំនរថ្ម បាក់បែក ធ្លាក់ចំពីលើ ខណៈរដ្ឋាភិបាល    ប្រទេស ឈីលី ចេញបញ្ជា អោយមាន ការជម្លៀសខ្លួន ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់មាត់សមុទ្រ ស្របពេលដែល ស៊ីរ៉ែនប្រកាស អាសន្ន ស៊ូណាមិ បន្លឺឡើងនៅកំពង់ផែ Valparaiso ។ប្រភពដដែលបន្តអោយដឹងថាកម្លាំងរញ្ជួយ ដល់ទៅ ៨,៣រ៉ិចទ័រ បាននាំមកនូវ កំពស់ទឹករលក ដល់ ទៅ ៤,៥   ម៉ែត្រ ឯណោះ ។ បន្ថែមពីលើ នេះមន្រ្តីផ្លូវការ ប្រទេស ឈីលី អោយដឹងថា ចំនុចស្នូលនៃកម្លាំងរញ្ជួយ គឺផ្ទុះចេញពី រយៈជម្រៅ ជ្រៅបាតសមុទ្រ ១០គ.ម ។ កម្លាំងរញ្ជួយខ្លាំង នាំ  មកនូវ  កំពស់  ទឹករលក បោកបក់ខ្ពស់ខុសពី សព្វមួយដង នាំអោយមានការប្រកាសអាសន្ន រលកយក្ស   ស៊ូណាមិ នៅក្នុងប្រទេស ឈីលី មិន ត្រឹមតែប៉ុណ្ណោះ ប្រទេស ប៉េរ៉ូ Hawaii, California ក៏ដូចជា   New Zealand ក៏បានប្រកាសអាសន្ន រលកយក្សស៊ូណាមិ ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អ័រតេ


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Chile