CamNews

ព័ត៌មានជាតិ 

បញ្ជូនខ្លួន ឪពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឡើងតុលាការជាថ្មី ក្រោយពីអ្នកទាំង ២ កំពុងធ្វើដំណើរទៅ វៀតណាម

ភ្នំពេញ៖ ឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនឡើងតុលាការជា  ថ្មីនាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បន្ទាប់ពីសាលាដំបូង បានដោះលែងឲ្យមានសេរីភាពមួយ រ យៈពេលខ្លីនោះ។

មន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួន កាលពីយប់មិញ នៅក្នុងនៅម្តុំសាឡាងអ្នកលឿងត្រើយខាងកើត ក្នុងទឹកដីខេត្តព្រៃវែង ខណៈពួកគេកំពុងធ្វើដំ  ណើរទៅកាន់ប្រទេសវៀតណាម។ មន្រ្តីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា ការចាប់ធ្វើឡើងដោយមានការសហការ ជាមួយកម្លាំងអាវុធហត្ថ និងនគរបាលខេត្តព្រៃវែង ហើយបញ្ជូនមកកាន់រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លី សុខឡេង បានចេញដីកាឲ្យដោះលែងឪពុក-ម្តាយ ថោ ង សារ៉ាត់ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥។ ការដោះលែងនេះ ត្រូវបានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប ការងាររបស់សាលារាជធានីភ្នំពេញនាពេលថ្មីៗនេះ បានសម្តែងប្រ តិកម្មយ៉ាងខ្លាំង។ ក្រោយប្រតិកម្មនេះ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនជាថ្មី៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP