CamNews

ប្លែកៗ 

រន្ធត់​ចិត្ត​ណាស់! ឪពុក​រៀប​ការ​ឲ្យ​ទារិកា​ជា​កូន​អាយុ​១៦​ខែ មុន​​ពេល​​នាង​លា​ចាក​ឆ្ងាយ​ជា​រៀង​រហូត

(បរទេស)៖ លោក Andy Barnard អាយុ៣១ឆ្នាំបានសច្ចាថា ថ្ងៃណាមួយកូនស្រីដ៏តូចរបស់គាត់ នឹងបានរៀបការ​ដូច​ក្តី​ស្រមៃ​របស់​នាង ប៉ុន្តែ​ថ្ងៃ​នោះ​ប្រហែល​ជា​មិន​មក​ឡើយ ព្រោះពេលនេះទារិកាដ៏តូចអាយុទើបបាន ១៦​ខែ​ឈ្មោះ Poppy Mai បាន​កើត​ជំងឺ​ដ៏​កម្រ​មួយ និងមានដុំសាច់ក្នុង ខួរក្បាល ហើយសង្ឃឹមរស់បានត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ។

ឪពុក Poppy Mai រួមជាមួយសាច់ញាតិ និងមិត្តភក្តិបានសម្រេចចិត្តរៀបចំពិធីរៀបការនាងតូច ដោយមានម្តាយ​ឈ្មោះ Sammi Barnard អាយុ​២៩ឆ្នាំ​ជា​អ្នក​ដឹក​ដៃ​អម​ដោយ​បងប្អូនប្រុសតូចៗរបស់ទារិកាផងដែរ ។ នាង Sammi ម្តាយ​ក្មេង​ស្រី​បាន​និយាយ​ទាំង​ទុក្ខ​សោក​ថា នាងនិងប្តីពិតជាគ្មានអារម្មណ៍ក្លាហានទទួលយកការពិតឡើយ និងខូចចិត្តណាស់ ប្រសិនបាត់បង់កូនជាទីស្រឡាញ់ម្នាក់នេះ តែអ្វីៗជាការពិតដែល Poppy Mai នឹងជិតបានទៅរស់នៅឋានសួគ៌ហើយ ទើបនាង និងគ្រួសារសម្រេច រៀបចំពិធីរៀបការឲ្យកូនបានគ្រងម្កុដ ជាកូនក្រមុំដ៏ស្រស់ស្អាត ។

ម្នាក់ៗនៅក្នុងពិធីពិតជាមិនបាននិយាយ ឬសរសេរពាក្យជូនពរអ្វីឡើយ ព្រោះអ្នករាល់គ្នាកំពុងយំខ្លាំងណាស់ ពេលបានឃើញក្មេង​ស្រី Poppy Mai ដ៏​ស្រស់​ស្អាត​នា​គ្រា​ចុង​ក្រោយ ដែលនាងតូចកំពុងគេងភ្ញាក់ៗនៅក្នុងរង្វង់ ដៃឪពុកពោរពេញដោយភាពកក់ក្តៅ ។

នាង Sammi ម្តាយទារិកានិយាយថា ការរៀបចំពិធីនៅថ្ងៃនេះ ដើម្បីឲ្យមនុស្សគ្រប់គ្នាចងចាំ Poppy Mai ក្នុង​ចិត្ត​ជា​រៀង​រហូត និង​ចែក​រំលែក​បទ​ពិសោធន៍​នៃជំងឺ​របស់​នាង ទៅ​កាន់​មនុស្ស​ជា​ច្រើន​ផង​ដែរ ៕



 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង