កណ្តាល៖ យុវជនម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរូបគេនិងមិត្តភក្តិ បានផឹកស្រាជាមួយគ្នា លុះ
ដល់ ពេលស្រវឹង ឈ្លោះទាស់ពាក្យសំដីនឹងគ្នា រហូតឈានដល់ការប្រើអំពើហិង្សា វាយគ្នាឯង
រហូតដល់ ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី
៥ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិព្រែកត្រែង៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ ជិន វ៉ាន់ដន ភេទប្រុស អាយុ ២៥ឆ្នាំ
ដោយឡែកជនសង្ស័យ ដែលបានប្រើអំពើហិង្សា បណ្តាលឲ្យមិត្តភក្តិ ស្លាប់នោះ ឈ្មោះចិន
លុញភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
អ្នកភូមិបាននិយាយថា ជនរងគ្រោះនិងជនបង្កព្រមទាំងបក្ខពួក ៤-៥នាក់ទៀតដំបូងឡើយបាន
នាំគ្នាផឹកស្រាស លុះដល់ពេលស្រវឹង ក៏ឈ្លោះទាស់ពាក្យសម្តីគ្នារហូតឈ្មោះចិន លុញ ឈាន
ដល់ការយកកំណាត់ឈើប្រវែងកន្លះម៉ែត្រ មកវាយជនរងគ្រោះឈ្មោះជិន វ៉ាន់ដន ត្រូវចំកញ្ចឹង
ក ធ្វើ ឲ្យធ្វើឲ្យជនរងគ្រោះ ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
លោកវរសេនីយ៍ទោប៉ា សំអិត អធិការស្រុកកៀនស្វាយបានឲ្យដឹងថាករណីខាងលើនេះកម្លាំង
នគរបាលរបស់លោក កំពុងស្រាវជ្រាវ និង កសាងសំណុំរឿង ស្នើសុំដីកាចាប់ខ្លួនជនសង្ស័យ
ឈ្មោះ ចិន លុញ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល