CamNews

ព័ត៌មានជាតិ 

អាជីវករ ផ្សារអូរឡាំពិក មានវិបត្ដិលើ មុខជំនួញ ប្ដីបង្ខំចិត្ដចាក់ សម្លាប់ ប្រពន្ធ និងសម្លាប់ខ្លួនឯង

ភ្នំពេញ ៖ អាជីវករផ្សារ អូរឡាំពិកម្នាក់ ដោយសារតែ មានវិបត្ដិ យ៉ាងធ្ងន់ធ្ងរ មិនអាច ដោះស្រាយចេញ លើមុខជំនួញរបស់ខ្លួនមក ពីជំពាក់លុយគេ ច្រើនពេក ហើយទំនិញលក់ មិនសូវដាច់ កើតទុក្ខបានបង្ខំចិត្ដ ប៉ងបញ្ចប់ ជីវិតប្រពន្ធ ក្មេងខ្ចី សាច់សត្រលុក ត្រលុន រួចហើយបញ្ចប់ជីវិត តាមក្រោយឱ្យអស់ កម្មកិលេះ រស់នៅ ក្នុងជាតិនេះតទៅទៀត។

ប៉ុន្ដែការប៉ងសម្លាប់ ប្រពន្ធរបស់ខ្លួន មិនបាន សម្រេចនោះឡើយ ដោយសារតែនារីជា ប្រពន្ធរួចផុតពី សេចក្ដីស្លាប់ រីឯបុរសជាប្ដី បាន អារដៃ និងចាក់សម្លាប់ខ្លួនឯង នៅក្នុង បន្ទប់គេង ទំរាំសាច់ញាតិ និងបងប្អូនមកជួយ ទាន់ រូបគេបានដាច់ខ្យល់ ស្លាប់បាត់ ទៅហើយ។

អំពើឃាតកម្ម ដ៏គួររន្ធត់ ហើយធ្វើមហាជនទូទៅ ស្រឡាំងកាំង នៅពេលដែលបុរស ជាប្ដីវ័យជិត៤០ឆ្នាំ ហ៊ានដាច់ចិត្ដ យកកាំបិតចុងស្រួច ទៅចាក់សម្លាប់ប្រពន្ធជាទី ស្រឡាញ់របស់ខ្លួននោះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១យប់ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងបុរីសូនី ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះទាំងពីរនាក់ ដែលប្ដីបាន ស្លាប់ជួយ សង្គ្រោះមិនទាន់ រីឯប្រពន្ធត្រូវបាន អ្នកជិតខាង ជួយសង្គ្រោះ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យរុស្សី នោះ គឺជាអាជីវ ករលក់ក្រណាត់ នៅផ្សារអូរឡាំពិក ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា បុរសជាប្ដី ដែលចាក់សម្លាប់ខ្លួនឯង និងអារដៃបណ្ដាលឱ្យ ហូរឈាមជោកលើពូកដេក ឈ្មោះ ម៉េង រស់ អាយុ៣៦ឆ្នាំ រីឯស្ដ្រីជាប្រពន្ធ ដែលបច្ចុប្បន្ន កំពុងជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្ដភាព កម្ពុជា-សូវៀត ហៅពេទ្យរុស្សី ឈ្មោះគីម អាយុ២១ឆ្នាំ ពោលស្ដ្រីជា ប្រពន្ធមានអាយុ ប្អូនប្ដីរបស់ខ្លួន រហូតទៅដល់១៥ឆ្នាំ ឯណោះ ហើយពួកគេទាំងពីរនាក់ បានរៀបការកាល ពីពេលកន្លងទៅថ្មីៗនេះ និងរស់នៅតែពីរនាក់ ក្នុងផ្ទះល្វែងក្នុងបុរីសូនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

រឿងរ៉ាវដំណើរ ដើមទង ដែលនាំឱ្យបុរស ជាប្ដីដាច់ចិត្ដ ធ្វើរឿងឆ្កួតៗបែបនេះ ត្រូវបាន មន្ដ្រីនគរបាល បញ្ជាក់ថា មកពីជនរងគ្រោះ មានវិបត្ដិលើមុខជំនួញ របស់ខ្លួនខ្លាំងពេក ដោយខ្ចីលុយ ពីធនាគារ ដើម្បីយកទៅទិញ ក្រណាត់ដាក់លក់ នៅផ្សារអូរឡាំពិក ប៉ុន្ដែ ទំហំនៃការលក់ដូរ មិនសូវដាច់ ដែលធ្វើឱ្យ ពួកគេមានបញ្ហា ផ្នែកហិរញ្ញវត្ថុ ត្រូវបង់សង ទៅខាងធនាគារវិញ ។

មន្ដ្រីនគរបាល ក្រោយពីសាកសួរព័ត៌មាន សាច់ញាតិនិងបងប្អូន របស់ជនរងគ្រោះបាន និយាយរៀប រាប់ទៀតថា ក្រោយពីជួបរឿង រ៉ាវដែលដោះស្រាយមិនចេញខាងលើនេះ បុរសជាប្ដី មិនសូវហូបបាយនោះទេ គឺជក់តែបារី ហើយមិនសូវ មាត់មិនសូវកទៀត ។

ទំនងជាពុំ មានអ្នកផ្ដល់ យោបល់ និងជួយរកដំណោះ ស្រាយនោះ នៅមុនពេល កើតហេតុ ខណៈ ដែលប្រពន្ធរបស់ខ្លួន កំពុងតែដេកលង់លក់ នៅលើពូក ស្រាប់តែបុរសជាប្ដី បានយកកាំ បិតទៅចាក់ ប្រពន្ធ បណ្ដាលឱ្យហូរ ឈាមជោក ពូកពេលនោះ ស្ដ្រីជាប្រពន្ធ ដោយឃើញ ស្ថានភាពបែបនេះ បានធ្វើជាសន្លប់ ធ្វើពុតជាស្លាប់ រហូតដល់ បុរសជាប្ដី ក្រោយ ពីទូរស័ព្ទ ប្រាប់បងប្អូនថា រូបគេចាក់សម្លាប់ ប្រពន្ធ និងសម្លាប់ខ្លួន ឯងនោះ ក៏យកកាំបិត អារដៃ រួចចាក់មក លើដងខ្លួន បណ្ដាលឱ្យ ឈាមហូរស្ទើរខ្សោះ។

ស្ដ្រីជាប្រពន្ធក្រោយពី ធ្វើសន្លប់ និងដឹងប្ដី របស់ខ្លួន ចាក់សម្លាប់ ខ្លួនឯងនោះ ក៏រត់ចេញ ពីបន្ទប់គេង ទៅលើឡៅតឿ ហើយស្រែកឱ្យ អ្នកជិតខាងជួយ ដោយសារតែទ្វារនៅខាង មុខត្រូវបានប្ដីចាក់ជាប់ មុនពេលធ្វើ សកម្មភាព ។

ក្រោយពីពេលឮ សំឡេងស្ដ្រីជាប្រពន្ធ ស្រែកឱ្យ គេជួយយ៉ាងដូច្នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្នុងបុរី ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យមើលករណីនេះ ហើយជួយ ដឹកស្ដ្រីជាប្រពន្ធឆ្ពោះ ទៅកាន់មន្ទីរពេទ្យរុស្សី ដើម្បីជួយសង្គ្រោះ ។

ដោយឡែក សពប្ដីត្រូវបានកម្លាំង សមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្ដីអាលោះអាឡៃ និងហួសចិត្ដ មិនគួរណាហ៊ាន ធ្វើបែបនេះឡើយ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news