ជួលកាល នៅជំវិញពិភពយើង មានរឿងគ្រោះថ្នាក់ចរាចររថយន្តជាច្រើនដែលពិតជាពិបាក
យល់ និងមិនអាចជឿ លើអ្វីកំពុងកើតឡើងនោះទេ។ ខាងក្រោមនេះគឺជារូបភាពបញ្ជាក់
ឲ្យបណ្តាគ្រោះថ្នាក់ដែលកម្រមានតាំងពីមុនមក។

មិនដឹងថា ធ្វើថាម៉េចដែលរថយន្តនេះ អាចឡើងដល់អាគារខ្ពស់នោះ ហើយកាន់តែពិបាក
ដើម្បីយល់បានថា ធ្វើថាម៉េចដែលវាអាច ជាប់ស្ទះអ៊ីចឹងបាន។

កន្លែងចតឡានល្មមមែន

ជាប់ទាំងដើម ទាំងកន្ទុយ។ ពិតជាចម្លែកបំផុត ដែលកម្រកើតឡើងបាន។

មិនដឹងថា អ្នកបើកបរបើកថាម៉េចដែលចតនៅកន្លែងស្អាតម្ល៉េះ។

លើកក្រោយ កុំភ្លេចចតឡាននៅឆ្ងាយពីគំរបលូរ។

ចង់លើកវាឡើងដែរ តែវាធ្ងន់ពេកលើមិនរួច ។

ផលវិបាកដោយសារមិនដឹងកំពស់ខ្លួន

រថយន្តនេះត្រូវបានដឹកទៅជួសជុល ក៏ប៉ុន្តែ"សំណាងល្អ"ណាស់ ថាគេមិនបាចជួសជុល
ទៀតទេ។

យី! ជ្រុលដៃហើយ

នៅពេលខ្ញុំចតឡាន មិនទាន់មានបង្គោលនេះ មែនទេ?

ពិតជាមិនអាចជឿបានទេ។ ដូចជាមាននរណាម្នាក់ មកដាក់ឡាននៅទីនេះ
ដោយ៖ មិនា