CamNews

ប្លែកៗ 

ស្ត្រីដំបូងធ្វើដំនើរជុំវិញពិភពលោកចំនួនបីលើក ដោយជិះទូក

ស្រ្តីវ័យ 38ឆ្នាំម្នាក់មានអាជីពជាគ្រូបង្រៀនមុខវិជ្ជា កីឡា នៅឯ Titchfield, Hampshire ក្នុង
ប្រទេស អង់គ្លេស ឈ្មោះ Dee Caffari បានធ្វើដំនើរដោយទូកជុំវិញលើពិភពលោក និងបាន
ទៅដល់ទីដៅនៅឯ Barcelona ក្នុងប្រទេស អេស្ប៉ាញ នៅក្រោយរយៈពេល 102ថ្ងៃនៅលើ
ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ លើកំណាត់ផ្លូវ 56.000km ។ ស្រ្តីរូបនោះបានក្លាយជាស្រ្តីដំបូង
បង្អស់ដែលបានធ្វើដំនើរជុំវិញពិភពលោកដោយការជិះទូក រហូតដល់ចំនួនបីលើក ។

Caffari អោយដឹងថា"ការជិះទូកធ្វើដំនើរជុំវិញពិភពលោកវាគឺជាបទពិសោធន៏មួយដ៏មាន
អត្ថន័យ និង ពិសេសបំផុតនៅក្នុងឆាកជីវិត ម្យ៉ាងវាក៏ជាការបំបែកឯកទក្តកម្មមួយដ៏កំរ ទោះ
បីត្រូវចំណាយពេលដ៏យូរក៏ដោយ តែវាជាពេលវេលាមួយដ៏អស្ចារ្យនៅពេលដែលត្រូវបាន
បញ្ចប់ " ៕
រដ្ឋា (ពី TT)

Tags: