CamNews

សំណើច 

ញាក់សាច់



ផ្លយត្រូវបានប្រពន្ធជេរព្រោះតែដើរផឹកស្រា ជក់បារី និងលេងស្រីជារៀងរាល់ថ្ងៃ។ ស្រាប់តែមានថ្ងៃមួយប្រពន្ធបានបណ្តេញចេញផ្លយចេញពីផ្ទះ ហើយគាត់បានដើរមកជួយទៅនឹងអ្នកសុំទាន។
អ្នកសុំទាន: បងៗអោយខ្ញុំសុំ 1000រៀលទិញបាយហូប
ផ្លយ: បងញុំបារីអត់ខ្ញុំអោយមួយដើម
អ្នកសុំទាន: អត់ទេបងៗអោយតែសុំ 1000រៀលទិញបាយហូបបានហើយ
ផ្លយ: តោះទៅផឹកខ្ញុំចេញលុយអោយ
អ្នកសុំទាន: សុំតែ 1000រៀលទេ
ផ្លយ: ចឹងទៅលែងស្រីជាមួយញ៉ុម ចំាខ្ញុំចេញលុយអោយ
អ្នកសុំទាន: ថាអត់ៗហើយបង សុំតែ1000រៀលទិញបាយហូបមួយពេល
ផ្លយ: បើមិនចង់ ចឹង តោះទៅផ្ទះខ្ញុំម៉ាភ្លែត
អ្នកសុំទាន: ទៅធើ្វអីបង???
ផ្លយ: ញ៉ុមចង់ប្រាប់ប្រពន្ធខ្ញុំថា អាប្រុសដែរមិនចេះជក់ ចេះផឹក និងមិនចេះលែងស្រីមានសភាពបែបនេះ។

Tags: