CamNews

ប្លែកៗ 

រូបគំនូររបស់វិចិត្រករអាយុ 4ឆ្នាំមានវត្តមាននៅក្នុង ពិធីតាំងពិព័រណ៌ក្នុងទីក្រុង New York

កុមារីអាយុ 4ឆ្នាំម្នាក់ឈ្មោះ Aelita Andre មកពីប្រទេស អូស្រ្តាលី គឺជាវិចិត្រករវ័យក្មេងដែល
មានឱកាសជាលើកដំបូងបំផុតរបស់នាង ក្នុងការដាក់តាំងបង្ហាញផ្ទាំងគំនូរស្នាដៃខ្លួននៅក្នុង
កម្មវិធីតាំងពិព័រណ៌គំនូរមួយដែលធ្វើឡើងនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិច ។

នេះជាទេពកោសល្យមិនគួរអោយជឿមួយ ដែលផ្ទាំងគំនូររបស់នាងបានទាក់ទាញអ្នកចូល
ទស្សនាយ៉ាងច្រើន នៅឯបន្ទប់តាំង Agora នៃ Manhattan កាលពីចុងសប្តាហ៍មុន ។ កុមារី
Aelita Andre ត្រូវបានចាត់ទុកជាវិចិត្រករវ័យក្មេងបំផុតនៅក្នុងការដាក់តាំងគំនូរនៅឯ Agora
ជាមួយនឹងគំនូរទាំងអស់ចំនួន 9ផ្ទាំង ដែលក្នុងមួយផ្ទាំងមានតំលៃ​ 9900 ដុល្លា ។

ទាំង Aelita ទាំងឪពុកឈ្មោះ Michael Andre និងម្តាយរបស់នាង Nikka Kalashnikova សុទ្ធ
តែជាវិចិត្រករទាំងអស់មកពីទីក្រុង Melbourne និងមកបើកការតាំងពិព័រណ៌នៅ New York ។
ដោយឡែកកុមារី Aelita ត្រូវបានដឹងថានាងចេះគូររូបតាំងតែពីពេលនាងមានអាយុមិនទាន់
គ្រប់ 2ឆ្នាំមកម្លេះ ។ ឪពុករបស់កុមារីនេះបានអោយដឹងផងដែរថា កូនស្រីរបស់គាត់យក
ចិត្តទុកដាក់ជាទីបំផុតជាមួយការគូររូប ។ នាងទទួលបានការស្ញប់ស្ញែងពីបណ្តាវិចិត្រករ
ជើងចាស់ជាច្រើនចំពោះស្នាដៃគំនូររបស់នាង ។


រដ្ឋា (ពី DT)

Tags: