CamNews

មិនគួរឲ្យជឿ 

ដំឡូងកំរម្យ៉ាងមានតំលៃថ្លៃបំផុត

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលទានអាហារដែលធ្វើឡើងពីដំឡូងកំរមួយប្រភេទ
ឈ្មោះ La Bonnotte នេះតំរូវអោយលោកអ្នកត្រូវធ្វើដំនើរទៅទីអាហារដ្ឋានដ៏ប្រណិតៗមួយ
ចំនួននៅលើពិភពលោក ។


តាមប្រភពពី Oddity បានអោយដឹងថា La Bonnotte មួយគីឡូក្រាមមានតំលៃ 700 ដុល្លា
ឯណោះ ។ ចំពោះតំលៃខ្ពស់យ៉ាងនេះដោយសារតែវាមានឱជារសជាតិឆ្ងាញ់ និងជាប្រភេទ
ដំឡូងដ៏កំរបំផុត ។ La Bonnotte មានដាំតែនៅ Noirmoutier ជាកោះដាច់ស្រយ៉ាលមួយនៅ
ភាគខាងកើតប្រទេសបារាំង ។ ក្នុងមួយឆ្នាំផលិតផលដំឡូងកំរនេះទទួលបានត្រឹមតែ 100
តោនប៉ុណ្ណោះ ។ ចំពោះការដាំដុះនិងការប្រមូលផលវិញត្រូវធ្វើដោយដៃ មិនអាចប្រើគ្រឿង
ចក្រផ្សេងៗបានឡើយ ព្រោះដំឡូងនេះមានសំបកស្តើងនិងទន់ ងាយរងការខូចខាតបំផុត ។

ដំឡូងនេះចាប់ផ្តើមដាំនៅខែ កុម្ភៈ និងខែប្រមូលផលនៅដើមខែឧសភា ។ ពេលប្រមូលផល
រួចមិនអាចទុកវាយូរបានទេ ត្រូវលក់ចេញភា្លមៗផងដែរ ។ ដំឡូងនេះត្រូវបានចាត់ទុកជា
ដំឡូងពិសេសបំផុត "សេ្តចដំឡូង"ក្នុងចំនោមដំឡូងទាំងឡាយ ។ ដោយការផុយស្រួយ
ងាយរងការខូចខាត La Bonnotte មិនមានក្រុមហ៊ុនណាមកវិនិយោគដំណាំនេះឡើយ ដោយ
សារតែវាងាយធ្វើអោយខាតបង់ ។ La Bonnotte មានលក់តែនៅក្នុងហាងល្បីៗ ប៉ុណ្ណោះ
ហើយការធ្វើ ត្រូវធ្វើដោយដៃផ្ទាល់ពីសំណាក់ចុងភៅចំណានៗទៀតផង ។

ដោយការងាយរងខូចខាតពេលប្រមូលផលត្រូវប្រមូលដោយដៃផ្ទាល់ ៕
រដ្ឋា

Tags: