CamNews

ព័ត៌មានជាតិ 

អាជីវករលក់ដូរ ស្រែកថាចោរៗ ចូលប្លន់ក្នុងផ្ទះ ផ្អើលនគរបាល ចុះទៅអន្តរាគមន៍ឆែក អត់មានអីសោះ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ដែលជាអាជីវករលក់ដូរ មិនដឹងពីមូលហេតុ ច្បាស់លាស់នោះ
បន្ទាប់ពីជិះរថយន្ត វិលត្រឡប់ ចូលដល់ក្នុងផ្ទះស្រាប់ តែស្រែកថាចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើល
ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង និងសមត្ថកិច្ចចម្រុះ ស្ទើរតែមួយរាជធានីភ្នំពេញ ចុះទៅ
អន្តរាគមន៍ ប៉ុន្តែពេល ដែលទំលុះទ្វារចូល ទៅឆែក ឆេរ គ្រប់ច្រកល្ហកនៅក្នុងផ្ទះទាំងអស់ គឺពុំ
មានឃើញអ្វីនោះទេ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា
ឆ្នាំ២០១៣ នៅចំណុចក្នុងបូរីញួថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសម្ចាស់ផ្ទះនោះឈ្មោះ តែឡេង ស៊ាង អាយុ៥៥ឆ្នាំមានមុខរបរជាអាជីវករលក់ដូរនៅផ្សារឃ្លាំង
រំសេវស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។

បើតាមករៀបរាប់ របស់ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានវិញ ត្រឡប់មកពី
លក់ដូរវិញ ខណៈ ពេលកំពុងតែធ្វើដំណើរនោះ ស្រាប់តែមានគេជិះ តាមរួចហើយបាញ់១គ្រាប់
គំរាមទៀតផង ទើបធ្វើឲ្យរូបគាត់មាន ការភ័យភិតយ៉ាងខ្លាំង ដោយគិតថា មានចោរតាមប្លន់ ទើប
ធ្វើឲ្យគាត់បង្ខំមកឲ្យដល់ផ្ទះយ៉ាងប្រញាប់លុះពេលមកដល់ផ្ទះក៏ស្ទុះចូលទៅក្នុងផ្ទះរួចហើយចាក់
សោរជាប់ បន្ទាប់មកគាត់បានឮសំឡេងអាសោ ទើបគាត់ស្រែកថា ចោររួចហើយក៏រកកន្លែងពួន
នៅក្នុងផ្ទះ បន្តិចក្រោយក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលជាច្រើនចុះទៅអន្តរា គមន៍កាត់
សោរចូលទៅជួយគាត់ បន្ទាប់ពីរំដោះគាត់បានហើយ បានបុកចូលទៅក្នុងផ្ទះឆែកឆេគ្រប់បន្ទប់
ទាំងអស់ ប៉ុន្តែពុំមានអ្វីនោះទេ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះនេះទំនងជាផឹកស្រាច្រើនពេកទើបស្រវឹងរហូតដល់
វង្វេងវង្វាន់ថា មាន ចោរចូលប្លន់ដល់ក្នុងផ្ទះបែបនេះ ។ ក្នុងទិដ្ឋភាពនោះ បន្ទាប់ពីឆែកឆេរួច
ហើយ នគរបាលដើរគ្រវីក្បាលហួសចិត្ត និងម្ចាស់ផ្ទះ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទូរទាំងរាជ
ធានីបែបនេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ