CamNews

ប្លែកៗ 

ឪពុកពាក់អាវទ្រនាប់ជូនដំណើរកូនទៅរៀន

រាល់ថ្ងៃនៅពេលកូនប្រុសខ្លួនទៅរៀន លោក Dale នៅទីក្រុង American Fork រដ្ឋ Utah
ប្រទេស​អាមេរិក តែងតែពាក់សំលៀកបំពាក់របស់តួអង្គល្បីៗក្នុងភាពយន្តដើម្បី ... ជូន​
ដំណើរលាកូនទៅរៀន។ ក៏ប៉ុន្តែ កូនប្រុស Rain Price អាយុ 16ឆ្នាំរបស់គាត់​មើលទៅមិន
ពេញចិត្ត​ចំពោះ​អំពើ​យកចិត្តទុកដាក់ដ៏ចម្លែកនេះរបស់ឪពុកទេ។

គំនិតជូនដំណើរកូនគួរឲ្យចង់សើចនេះចាប់ផ្តើមតាំងពីឆ្នាំមុន។ ដល់ពេលបច្ចុប្បន្ន លោក
Dale បានពាក់សំលៀកបំពាក់ 172សំរាប់ ដូចជាសំពត់របស់ព្រះអង្គម្ចាស់ Leia ក្នុងរឿង
Stars War សំពត់ស្រីក្រមុំក្នុងវិធីអាពារពិហ៍ពិពាហ៍ ឬសំលៀកបំពាក់រដូចនឹងសត្វទន្សាយ។

ទោះបីជាគាត់បាត់ជើងម្ខាងក៏ដោយ ក៏នៅតែមានការជឿជាក់ទៅលើខ្លួនពេលដែលស្លៀក
ពាក់អញ្ចឹង។ កាសែត The Sun បានឲ្យដឹងថា លោកធ្វើអញ្ចឹងគឺដើម្បីសំដែងនូវសេចក្តី
ស្នេហាររបស់ខ្លួន។ ក៏ប៉ុន្តែផ្ទុយទៅវិញ កូនប្រុសលោកបែរទៅ មិនសប្បាយចិត្តផង។

Tags: