CamNews

ប្លែកៗ 

ពិតជាចម្លែកមែន បុរសម្នាក់រស់នៅយូរៗទៅ កាន់តែទាបទៅៗ

តែក្នុងរយះពេលបីឆ្នាំប៉ុណ្ណោះ បុរសម្នាក់អាយុ ៤៤ ឆ្នាំ បានថយកំពស់អស់ ៣០ cm ។

ចាប់ពីឆ្នាំ ២០១០ មក លោក Cao មានអារម្មណ៍ថា កំពស់របស់ខ្លួនហាក់ដូចជាស្រុតចុះយ៉ាងទៀង
ទាត់ ប៉ុន្តែដោយសារតែ ដំណើរការនៃការស្រុតចុះនោះយឺត ទើបធ្វើឲ្យលោក និងអ្នកនៅជុំវិញខ្លួន
មិនបានចាប់អារម្មណ៍។ មកដល់ខែមីនា ឆ្នាំនេះ ពីកំរិតកំពស់ ១m ៧៣ ដែលខ្ពស់ជាងទាំងប្អូនប្រុស
របស់ខ្លួនទៀត លោក Cao ស្រុតចុះនៅសល់កំពស់តែ ១m ៤៥, គឺនៅត្រឹមដើមទ្រូងប្អូនប្រុសរបស់
គាត់តែប៉ុណ្ណោះ។ ឃើញដូច្នេះ គាត់ក៏ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យជំងឺ រកមូលហេតុ។
តាមស្មានភាពនេះ លោកគ្រូពេទ្យបានឲ្យដឹងថា លោក Cao បានកើតជម្ងឺ “ ការស្រុតចុះនៃដងខ្លួន”
មូលហេតុសំខាន់នៃជម្ងឺនេះ គឺបណ្តាលមកពីភាពអន់ថយនៃក្រពេញបញ្ចេញទឹករំអិល ដែលធ្វើឲ្យ
មានការថយចុះជាបណ្តើរៗនៃធាតុកាល់ស្យូម ទើបបង្កឲ្យមានការស្រុតចុះកំពស់នេះឡើង។ នេះគឺ
ជាជម្ងឺមួយដែលកម្រនឹងជួបប្រទះ។ បច្ចុប្បន្ន លោក Cao កំពុងសំរាកនៅក្នុងមន្ទីរពេទ្យ ដើម្បីឲ្យ
ក្រុមគ្រូពេទ្យតាមដាន និងព្យាបាលជម្ងឺ៕
ដោយ៖ សិលា
ប្រភព៖ k14