ភ្នំពេញៈ សពទារកម្នាក់ ត្រូវបានអ្នករើសអេតចាយ ប្រទះឃើញនៅក្នុងថង់ខ្មៅ បោះចោលលើគំនរ សំរាម មួយកន្លែង នៅខាងលិចសាលាបឋមសិក្សាបឹង ត្របែកខាងកើត តាមផ្លូវ៤៨៨ កែងលូទឹកស្អុយ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នេះ ។
សពទារក ដែលត្រូវបានគេយកមកប្លុងចោល ក្នុងគំនរសំរាមនេះ មានអាយុនៅក្នុងផ្ទៃ ប្រហែលជា ៨ទៅ ៩ខែ ទៅហើយ ហើយទំនងជាត្រូវបាន គេយកមក ប្លុងចោល កាលពីថ្ងៃត្រង់ បន្ទាប់ពីបង្កើតរួច ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុបានឱ្យដឹងថា សពទារក ត្រូវបានគេប្រទះឃើញ នៅវេលា ម៉ោង ៥ល្ងាច ថ្ងៃចន្ទ ទី២០ ខែមករា នេះ បន្ទាប់ពីស្រ្តីរើស អេតចាយ ២នាក់ បានកកាយថង់ខ្មៅចេញពីគំនរ សំរាម ដើម្បីរករបស់របរ ដែលអាចលក់បានកម្រៃខ្លះ ហើយត្រូវបានគេសន្និដ្ឋានថា ជាសពទារក ដែល ត្រូវបានម្តាយបង្កើតរួចហើយ និងយកមកចោលយ៉ាងព្រៃផ្សៃបំផុត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល